តែសម្បកក្រូច ទទួលទានរាល់ថ្ងៃ ១សប្តាហ៍ពេញនឹងស្រកទម្ងន់បានដូចចិត្តប្រាថ្នា

ផ្លែក្រូច គឺជាផ្លែឈើធម្មជាតិដែលសម្បូរទៅដោយវីតាមីន C ដែលអាចជំនួយសុខភាពរាងកាយ បង្កើនភាពស៊ាំឱ្យកាន់តែរឹងមាំអាចទប់ស្កាត់ជំងឺផ្សេងៗ និងអាចការពារពីជំងឺកាចសាហាវជាច្រើនទៀត។

ក្រៅពីអាចជួយដល់សុខភាពហើយនោះ ផ្លែក្រូចត្រូវបានគេដឹងថា មានប្រសិទ្ធភាពពិសេសអាចជួយដល់ការសម្រកទម្ងន់បានល្អទៀតផង នោះគឺការធ្វើទឹកតែពីសម្បកក្រូច ដោយគ្រាន់តែព្យាយាមទទួលទានរាល់ថ្ងៃជាប្រចាំនឹងអាចជួយឱ្យអ្នកស្រកទម្ងន់បានដូចចិត្តប៉ងទៀតផង។

Manuka Honey Tea

តោះ! មកដឹងពីវិធីធ្វើតែពីសម្បកក្រូចដូចខាងក្រោមនេះ ៖

#គ្រឿងផ្សំ

-សម្បកក្រូច (ឬអាចយកសម្បកក្រូចក្រៀមក៏បាន)

Orange 1

-ខ្ញី

Ginger Main 1515515765

-ទឹកស្អាត

-ទឹកឃ្មុំ និងទឹកក្រូចឆ្មារ

#ការអនុវត្ត

-យកសម្បកក្រូចបេះជាចំណិតតូចៗ និងចិតមើមខ្ញីជាដុំតូចៗប្រមាណជា ៤ ទៅ៥ដុំ តូចៗ​ បន្ទាប់មកយកគ្រឿងផ្សំទាំងនេះដាំលាយជាមួយនឹងទឹកស្អាត ១កែវ រួចរកដាំឱ្យពុះ ទុកប្រមាណជា ១០នាទី  រួចច្រោះយកតែទឹកមកប្រើប្រាស់។

Screen Shot 2020 09 08 At 6.52.08 PM

Screen Shot 2020 09 08 At 6.53.53 PM

Screen Shot 2020 09 08 At 6.53.41 PM

-បន្ទាប់មកយកទឹក១កែវមកទទួលទាន ដោយបន្ថែមទឹកឃ្មុំបន្តិច និងទឹកក្រូចឆ្មារបន្តិចដើម្បីបង្កើនរសជាតិ

A7f676f64e78a9e1a71350b73efe646a

-អ្នកអាចទទួលទាន១កែវជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ដោយអ្នកអាចរក្សាទឹកតែនេះក្នុងទូទឹកកកទុកទទួលទានបានរយៈពេល ២ថ្ងៃ។

បន្ថែម៖ កុំភ្លេចហាត់ប្រាណ ១៥នាទី ទៅ ២០នាទីបន្ថែមផងទើបមានប្រសិទ្ធភាព៕

រក្សាសិទ្ធ៖ ក្នុងស្រុក

C700x420

 

 

អំពីអ្នកសរសេររបស់យើង៖ Writers