កុំទុកចិត្តនរណាម្នាក់ខ្លាំងពេក! មនុស្សក្នុងសង្គមមួយនេះចូលចិត្តឃើញយើងបរាជ័យ ជាងភាពជោគជ័យ

តើអ្នកដឹងទេ សព្វថ្ងៃនេះមនុស្សភាគច្រើន ចូលចិត្តឃេីញការបរាជ័យជាងភាពជោគជ័យរបស់អ្នក។ ដូច្នេះហើយសុំកុំទុកចិត្តនរណាម្នាក់ខ្លាំងពេក​ ហេីយចូរប្រយ័ត្នប្រយែងខ្ពស់បំផុត​ ចំពោះមនុស្សដែលនៅក្បែរអ្នក​ និងអ្នកដែលដឹងពីអាថ៌កំបាំងរបស់អ្នក ព្រោះថា៖

-មិនមែនមនុស្សទាំងអស់សុទ្ធតែចង់ស្តាប់​ នូវអ្វីដែលអ្នកចង់និយាយនោះទេ

-មិនមែនមនុស្សទាំងអស់​ សុទ្ធតែឈឺឆ្អាល​ ខូចចិត្ត​អាណិត​ និងខ្វល់​ខ្វាយ ចំពោះ​បញ្ហា​ ទុក្ខលំបាក​ និងចំណុចខ្សោយរបស់អ្នកនោះទេ

-មិនមែនមនុស្សទាំងអស់សុទ្ធតែសប្បាយចិត្ត​ ឬត្រេកអរចំពោះភាពរីកចម្រេីន​ និងភាពជោគជ័យរបស់អ្នកទេ​ ព្រោះមនុស្សក្នុងសង្គមនេះភាគច្រេីន​ អរសប្បាយពេលឃេីញយេីងធ្លាក់ចុះ​ ពេលយេីងបរាជ័យជាង​ ហេីយចាំតែជាន់ថែមប៉ុណ្ណោះ

-មិនមែនមនុស្សទាំងអស់សុទ្ធតែចង់ដឹងថា​ តើអ្នកបានឆ្លងកាត់រឿងរ៉ាវ​ ការតស៊ូ​ និងការលំបាកយ៉ាងម៉េចខ្លះទេ​ ទម្រាំមានថ្ងៃនេះ​ ឬមានភាពជោគជ័យនោះទេ។

120090256_731686114051525_6782689302911061978_n

តេីអ្នកដឹងទេ​ ក្នុងសង្គមមនុស្សសព្វថ្ងៃ​ ក្នុងចំណោមមនុស្ស ១០ នាក់​ ប្រហែលជាមានមនុស្សតែម្នាក់គត់​ (ឬ​ សឹងតែគ្មាន១ផង)​ ដែលយកចិត្តទុកដាក់ចំពោះអ្នក​ ស្តាប់រឿងរ៉ាវអ្នក​ និងខ្វល់ខ្វាយពីសុខទុក្ខរបស់អ្នកពិតប្រាកដនោះ។ ហេីយចំពោះមនុស្សផ្សេងទៀត​ ក្រៅពីធេីពេី​ មិនខ្វល់​ និងលួចពេបជ្រាយអ្នកហេីយ​ គេអាចនឹងយករឿងរបស់អ្នកទៅនិយាយដេីម​ ហែកកេរ្តិ៍​ បង្ខូចកេរ្តិ៍ឈ្មោះ​ ថែមទាំងអាចយកចំណុចអវិជ្ជមានរបស់អ្នកជាចំណុចសម្រាប់ទុកជាន់ឈ្លីអ្នកនៅពេលក្រោយទៀតក៏ថាបាន។ ហើយមនុស្សខ្លះទៀតរាប់អានយេីងព្រោះសម្លឹងផលប្រយោជន៍ប៉ុណ្ណោះ!

118363604_115808893576770_5846405541122047505_n

កុំទុកចិត្តមេឃ​ កុំទុកចិត្តផ្កាយ​ និងកុំទុកចិត្តមនុស្សផ្តេសផ្តាសរហូតបង្ហេីបរឿងផ្ទាល់ខ្លួនទាំងអស់នោះ! មនុស្សគឺគួរឱ្យខ្លាចជាងខ្មោចទៅទៀត៕

118470731_709849169568553_8253410279129645878_n

រក្សាសិទ្ធ៖​ Pageកវីលាក់ស្នេហ៍-ប្រលោមលោក

អំពីអ្នកសរសេររបស់យើង៖ Writers