រឿងទាំង ៥ កាលពីអតីតកាលដែលគេចាត់ទុកថាជាបណ្តាសា ដែលលោកអ្នកមិនធ្លាប់បានដឹង:

ថ្ងៃនេះយើងនឹងបង្ហាញប្រិយមិត្តនូវរឿងទាំង ៥ ដែលត្រូវ “ ប ណ្តាសា” ជាមួយប្រវតិ្តសាស្រ្ត។ ចំនុចសំខាន់ៗមួយចំនួនត្រូវបានគ្រប់គ្រងដោយមិនដឹងខ្លួនអាចនាំជីវិតអ្នកដល់ទីបញ្ចប់។ ប្រសិនបើអ្នកត្រៀមរួចរាល់ហើយ តោះទៅទស្សនាទាំងអស់គ្នា។

 ១. អ្នកចម្បាំងកុលសម្ព័ន្ធ Maori និងរបាំងមុខ

Maori គឺជាជនជាតិដើមនៅប្រទេសញ៉ូវហ្សែឡែន។ គាត់បានចំណាយពេលឆ្លាក់របាំងមុខនិងរូបចម្លាក់មុនពេលធ្វើដំណើរទៅកាន់សមរភូមិ។

maoriclub1

នេះបើយោងតាមជំនឿរបស់ប្រជាជនកុលសម្ព័ន្ធ Maori បើមានអ្នកចម្បាំងណាម្នាក់ស្លាប់នៅក្នុងសារសមរភូមិ ព្រលឹងរបស់ពួកគេនឹងរស់នៅក្នុងរបាំងមុខរបស់ពួកគេ។ ហើយក្លាយជារបាំងបណ្តាសាដែលគំរាមកំហែងអ្នកដទៃ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងស្រ្តីក្នុងកំឡុងពេលមករដូវ វាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលចូលទៅជិតរបាំងមុខនេះ។ ដោយហេតុផលនេះនៅក្នុងសារមន្ទីរអង់គ្លេសមានសញ្ញាព្រមានហាមមិនឱ្យស្ត្រីមានផ្ទៃពោះទស្សនារបាំងមុខនេះទេ។

10

២. ពេជ្រនៃក្តីសង្ឃឹម

ត្បូងពេជ្រនេះគឺជាត្បូងពេជ្រធំមួយដែលមានទំងន់ ៤៥,៥២ ការ៉ាត់ (៩,១០ ក្រាម) មានពណ៌ខៀវចាស់។ ឥឡូវត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរ Smithsonian នៃប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងវ៉ាស៊ីនតោន។ ពេជ្រនេះត្រូវបានពិពណ៌នាថាជាត្បូងពេជ្រល្បីល្បាញបំផុតនៅលើពិភពលោក និងជាពេជ្រដែលមានបណ្តាសា ដែលមានកំណត់ត្រាប្រវត្តិសាស្រ្តវែងឆ្ងាយផ្លាស់ប្តូរម្ចាស់ជាច្រើនដងពីប្រទេសឥណ្ឌាដល់ប្រទេសបារាំង ទៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

5

ម្ចាស់របស់ពេជ្រនេះនឹងជួបសំណាងអាក្រក់រហូតដល់ស្លាប់ដែលបណ្តាលមកពីឃាតកម្ម និងសោកនាដកម្មផ្សេងគ្នា។ ម្ចាស់ទី ១ គឺអ្នកជំនួញពេជ្របារាំងឈ្មោះ Jean-Baptiste Stavernier គាត់បានលួចយកត្បូងពេជ្រចូលក្នុងទីក្រុងប៉ារីសហើយរឿងនោះបានក្លាយជាព្រេងនិទានថាគាត់ត្រូវឆ្កែចចកហែកស៊ី។

evalyn-walsh-mclean-hope-diamond

៣. ពេជ្រពណ៌ខ្មៅ

ពេជ្រខ្មៅដែលគេស្គាល់ថាជាពេជ្រពណ៌ខ្មៅក្រិបដូចគ្រាប់ភ្នែកមានទម្ងន់ ៦៧,៥០ ការ៉ាត់ដែលត្រូវបានរកឃើញនៅដើមសតវត្សរ៍ទី ១៩ ក្នុងប្រទេសឥណ្ឌា។ គេនិយាយថាជាពេជ្រនេះជាគ្រាប់ភ្នែករបស់ព្រាហ្មណ៍ដ៏មានឥទ្ធិពលក្នុងសាសនាហិណ្ឌូ។ ត្បូងនេះត្រូវបានគេប្រគល់អោយម្ចាស់ជាមនុស្សស្រី ហើយប្រវត្តិរបស់វាមនុស្ស​ ៣ នាក់ដែលធ្លាបធ្វើជាកម្មសិទ្ធ ក្នុងចំណោមពួកគេត្រូវតែជួបនឹងជីវិតចុងក្រោយដែលគួរអោយរន្ធត់។

3

ពីរភាគបីនៃស្ត្រីដែលបានកាន់កាប់ពេជ្រ ពួកគេបានលោតពីលើអគារខ្ពស់។ ទោះយ៉ាងណាក៏ដោយមានការប៉ុនប៉ងដើម្បីលុបបណ្តាសាដែលធ្វើតាមពេជ្រ។ ក្រោយមកពេជ្រខ្មៅនេះត្រូវបានកាត់បំបែកជាបី បន្ទាប់មកត្បូងពេជ្រត្រូវបានចែកចាយទៅជាទ្រព្យសម្បត្តិរបស់អ្នកមានដែលធ្វើឱ្យពួកគេរួចផុតពីបណ្តាសា។

diament_zpsb87yxlkq

៤. ជញ្ជាំងថ្ម Blarney Stone

The Blarney Stone គឺជាថ្មដែលមានរឿងព្រេងនិទាននៅលើប៉មនៃប្រាសាទ Blarney ។ សាងសង់ដូចជាស្លាបមានចំនួន ៦០០ នៅប្រទេសអៀរឡង់ គេនិយាយថាអ្នកណាដែលបានថើបជញ្ជាំងថ្មនេះនឹងមានសំណាងល្អ។ ពីអតីតកាលរហូតមកដល់បច្ចុប្បន្នឥស្សរជន ប្រធានាធិបតី តារាសម្តែង និងភ្ញៀវទេសចរជាច្រើនបានថើបជញ្ជាំងនេះ។

2

ទោះយ៉ាងណាការយកដុំថ្មមួយដុំនឹងនាំមកនូវបណ្តាសាដល់អាយុជីវិតរបស់អ្នកដែលបានលួចវា។ យោងតាមរបាយការណ៍បានអោយដឹងថាមនុស្សជាច្រើនមិនមានសំណាងទេបន្ទាប់ពីបានយកដុំថ្មចូលផ្ទះដោយលួចលាក់។ មនុស្សជាច្រើនមានជំងឺធ្លាក់ទឹកចិត្ត ជាលទ្ធផលមនុស្សជាច្រើនមិនអាចទ្រាំទ្របានទេ ហើយនៅទីបំផុតដុំថ្មដែលពួកគេលួចនោះក៏យកមកទុកកន្លែកដើមវិញ។

៥. បុរសទឹកកក

មនុស្សទឹកកកនេះគឺជាម៉ាំមីដែលមានអាយុលើសពី ៥០០០ ឆ្នាំត្រូវបានគេរកឃើញនៅខែកញ្ញាឆ្នាំ ១៩៩១ នៅតំបន់ភ្នំ Alps ព្រំដែនរវាងប្រទេសអូទ្រីស និងអ៊ីតាលី ជាមួយនឹងសាកសពម៉ាំមីដែលត្រូវបានគេរកឃើញនៅក្នុងទឹកកក។ វាត្រូវបានគេចាត់ទុកថាជាសាកសពម៉ាំមីដែលមានចំណាស់ជាងគេបំផុត។ បច្ចុប្បន្ននេះនៅក្នុងសារមន្ទីរបុរាណវិទ្យានៅ Bolzano ខាងជើងប្រទេសអ៊ីតាលី។

1

សាកសពម៉ាំមីនេះពោរពេញទៅដោយរឿងចំលែក និងអស្ចារ្យ។ រាប់បញ្ចូលទាំងបណ្តាសាផងដែរដោយគេជឿថាអ្នកណាម្នាក់ចូលរួមស្រាវជ្រាវអំពីសាកសពម៉ាំមីនេះមិនថា អ្នករកឃើញ និងអ្នកស៊ើបអង្កេតបានស្លាប់ដោយអាថ៌កំបាំង។ ជនរងគ្រោះទាំង ៧ នាក់នៃបណ្តាសាមានដូចជាំ ស្ថាបនិកជនជាតិអ៊ីស្លង់ម្នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលធ្វើដំណើរទៅផ្តល់សុន្ទរកថាអំពីការរកឃើញនេះ។ និងអ្នកស្រាវជ្រាវផ្សេងទៀត បានស្លាប់ពីការរអិលធ្លាក់ព្រិល។ អ្នកស្រាវជ្រាវផ្សេងទៀតបានស្លាប់ដោយសារការហូរឈាមមិនធម្មតាបន្ទាប់ពីរកឃើញមនុស្សទឹកកកនេះ។

researchers-sample-iceman

ប្រែសម្រួលដោយ៖ ក្នុងស្រុក