ព្រូដិនសលកម្ពុជា ប្រគល់រង្វាន់ រថយន្ត ម៉ូតូ និងរង្វាន់ធំជាច្រើនផ្សេងទៀតដល់អ្នកឈ្នះរង្វាន់ ក្នុងកម្មវិធីចាប់រង្វាន់ឱកាសភ្ជុំបិណ្ឌរបស់ខ្លួន

រាជធានីភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​ ២៣​​​​​​​​​​​​​​​​​​​​​​​ ខែតុលា​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ២០២០​​​​​​​​​​​​​​​​​​​​​​​ -​​​​​​​​​​​​​​​​​​​​​​​ ព្រូដិនសលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជី​វិតឈានមុខគេនៅកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃនេះ​​​​​​​​​​​​​​​​​​​​​​​ បានប្រគល់រង្វាន់​​​​​​​​​​​​​​​​​​​​​​​ រថយន្ត​ម៉ាក​​​​​​​​​​​​​​​​​​​​​​​ MG​​​​​​​​​​​​​​​​​​​​​​​ ZS​​​​​​​​​​​​​​​​​​​​​​​ ស៊េរីឆ្នាំ២០២១ដ៏ថ្មីសន្លាងចំនួនមួយគ្រឿងដល់ពលរដ្ឋរស់ម្នាក់នៅក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

ដើម្បីអបអរសាទរ​​​​​​​​​​​​​​​​​​​​​​​ ពិធីបុណ្យភ្ជុំបិណ្ឌ​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ព្រូដិនសលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ បានរៀបចំកម្មវិធី​​​​​​​​​​​​​​​​​​​​​​​ ចាប់រង្វាន់ពិសេសមួយ​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី៥​​​​​​​​​​​​​​​​​​​​​​​ ខែតុលា​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ២០២០​​​​​​​​​​​​​​​​​​​​​​​ សម្រាប់អតិថិជនថ្មី​​​​​​​​​​​​​​​​​​​​​​​ ដែលបានទិញបណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​ ចាប់ពីថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​ ១​​​​​​​​​​​​​​​​​​​​​​​ ខែកញ្ញា​​​​​​​​​​​​​​​​​​​​​​​ រហូតដល់​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​ ១៥​​​​​​​​​​​​​​​​​​​​​​​ ខែកញ្ញាឆ្នាំ​​​​​​​​​​​​​​​​​​​​​​​ ២០២០កន្លងមក​​​​​​​​​​​​​​​​​​​​​​​ ។

Photo_2020 10 23_14 33 30

លោកស្រី​​​​​​​​​​​​​​​​​​​​​​​ រ៉ា​​​​​​​​​​​​​​​​​​​​​​​​ សុភាវី​​​​​​​​​​​​​​​​​​​​​​​ រស់នៅក្នុងក្រុងស្ទឹងត្រែង​​​​​​​​​​​​​​​​​​​​​​​ ខេត្តស្ទឹងត្រែង​​​​​​​​​​​​​​​​​​​​​​​ ដែលជាអ្នកឈ្នះរង្វាន់ធំ​​​​​​​​​​​​​​​​​​​​​​​ បានបង្ហាញអារម្មណ៍រំភើប​​​​​​​​​​​​​​​​​​​​​​​ និងការកោតសរសើរ​​​​​​​​​​​​​​​​​​​​​​​ ដល់ក្រុមហ៊ុនថា៖​​​​​​​​​​​​​​​​​​​​​​​  ​​​​​​​​​​​​​​​​​​​​​​​ «នេះគឺជាការភ្ញាក់ផ្អើលដ៏អស្ចារ្យមែនទែន។ ​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំមិនដែលនឹកស្មានថា ​​​​​​​​​​​​​​​​​​​​​​​ ខ្លួននឹងមានសំណាង​​​​​​​​​​​​​​​​​​​​​​​ ទទួលបានរថយន្ត​ដ៏ថ្មីសន្លាងពេលទិញ​​​​​​​​​​​​​​​​​​​​​​​ បណ្ណសន្យារ៉ាប់រងអាយុជីវិត​​​​​​​​​​​​​​​​​​​​​​​ ។ ខ្ញុំសូមថ្លែងអំណរគុណដល់​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ព្រូដិនសលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ សម្រាប់រង្វាន់ដ៏អស្ចារ្យនេះ​​​​​​​​​​​​​​​​​​​​​​​ យើងមានគម្រោងប្រើប្រាស់រថយន្តនេះ​​​​​​​​​​​​​​​​​​​​​​​ សម្រាប់វិស្សមកាលគ្រួសារ​​​​​​​​​​​​​​​​​​​​​​​ និងជិះទៅធ្វើការងារ។»

ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ព្រូដិនសលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ បានប្រកាសអ្នកឈ្នះរង្វាន់ពីកម្មវិធីប្រូម៉ូសិនពិសេសនេះ​​​​​​​​​​​​​​​​​​​​​​​ តាមរយៈការផ្សាយផ្ទាល់​​​​​​​​​​​​​​​​​​​​​​​ ទំព័រ​​​​​​​​​​​​​​​​​​​​​​​ Facebook​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​ ៥​​​​​​​​​​​​​​​​​​​​​​​ ខែតុលា​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​ ២០២០។


IMG_1402

លោក​​​​​​​​​​​​​​​​​​​​​​​ អាត់​​​​​​​​​​​​​​​​​​​​​​​​ ចាន់រ៉ា​​​​​​​​​​​​​​​​​​​​​​​ ដែលមានទីលំនៅបច្ចុប្បន្នក្នុងស្រុកកំពង់ត្រាច​​​​​​​​​​​​​​​​​​​​​​​ ខេត្តកំពត​​​​​​​​​​​​​​​​​​​​​​​  ​​​​​​​​​​​​​​​​​​​​​​​ ជាអ្នកឈ្នះរង្វាន់ទីពីរគឺ​​​​​​​​​​​​​​​​​​​​​​​ ម៉ូតូ​​​​​​​​​​​​​​​​​​​​​​​ Honda​​​​​​​​​​​​​​​​​​​​​​​ Dream​​​​​​​​​​​​​​​​​​​​​​​ ស៊េរី​ឆ្នាំ២០២០​​​​​​​​​​​​​​​​​​​​​​​ មួយគ្រឿង​​​​​​​​​​​​​​​​​​​​​​​ បានឲ្យដឹងថា៖​​​​​​​​​​​​​​​​​​​​​​​ «ខ្ញុំពិតជារំភើបណាស់​​​​​​​​​​​​​​​​​​​​​​​ ដែលបានឈ្នះម៉ូតូថ្មីមួយនេះ!​​​​​​​​​​​​​​​​​​​​​​​ សូមអរគុណដល់​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ព្រូដិនសលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ ដែលបានប្រគល់ម៉ូតូថ្មី​​​​​​​​​​​​​​​​​​​​​​​ ឲ្យខ្ញុំប្រើប្រាស់សម្រាប់ធ្វើដំណើរ​​​​​​​​​​​​​​​​​​​​​​​ ទៅកន្លែងការងារ​​​​​​​​​​​​​​​​​​​​​​​ និងធ្វើដំណើរកម្សាន្ត។»​

អតិថិជនអ្នកមានសំណាងផ្សេងទៀត​​​​​​​​​​​​​​​​​​​​​​​ របស់ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​​ ព្រូដិនសលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ ក៏បានឈ្នះរង្វាន់ជាច្រើនផ្សេងទៀតផងដែរ​​​​​​​​​​​​​​​​​​​​​​​ រួមមាន​​​​​​​​​​​​​​​​​​​​​​​ ទូរស័ព្ទដៃ​​​​​​​​​​​​​​​​​​​​​​​ Samsung​​​​​​​​​​​​​​​​​​​​​​​ Galaxy​​​​​​​​​​​​​​​​​​​​​​​ A51​​​​​​​​​​​​​​​​​​​​​​​ ចំនួន​​​​​​​​​​​​​​​​​​​​​​​ ១០​​​​​​​​​​​​​​​​​​​​​​​ គ្រឿង​​​​​​​​​​​​​​​​​​​​​​​ នាឡិកាដៃ​​​​​​​​​​​​​​​​​​​​​​​ Samsung​​​​​​​​​​​​​​​​​​​​​​​ Galaxy​​​​​​​​​​​​​​​​​​​​​​​ Active​​​​​​​​​​​​​​​​​​​​​​​​ 2​​​​​​​​​​​​​​​​​​​​​​​ ចំនួន​​​​​​​​​​​​​​​​​​​​​​​ ២០​​​​​​​​​​​​​​​​​​​​​​​ គ្រឿង​​​​​​​​​​​​​​​​​​​​​​​ និង​ឧបករណ៍វាស់កំដៅ​ឌីជីថល​ចំនួន​​​​​​​​​​​​​​​​​​​​​​​ ៥០​​​​​​​​​​​​​​​​​​​​​​​ គ្រឿង​ទៀតផងដែរ។

លោក​​​​​​​​​​​​​​​​​​​​​​​ Sanjay​​​​​​​​​​​​​​​​​​​​​​​ Chakrabarty​​​​​​​​​​​​​​​​​​​​​​​ អគ្គ​​នាយក​​​​​​​​​​​​​​​​​​​​​​​​ (កំពុងរង់ចាំទទួលការតែងតាំង)​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ព្រូដិនសលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ បានមានប្រសាសន៍ថា៖​​​​​​​​​​​​​​​​​​​​​​​ «នៅព្រូដិនសល​​​​​​​​​​​​​​​​​​​​​​​ គោលបំណងរបស់យើងគឺ​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជួយដល់ជីវិតបុគ្គលម្នាក់ៗឱ្យកាន់តែមានភាពប្រសើរបំផុត។។​​​​​​​​​​​​​​​​​​​​​​​ យើងប្តេជ្ញាផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ​​​​​​​​​​​​​​​​​​​​​​​ និងការការពារផ្នែកសុខភាព​​​​​​​​​​​​​​​​​​​​​​​ ដល់ប្រជាពលរដ្ឋកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ ដែលកំពុងស្វែងរកការពារផ្នែកសុខុមាលភាពគ្រួសារ​​​​​​​​​​​​​​​​​​​​​​​ និងសុវត្ថិភាពហិរញ្ញវត្ថុគ្រប់ពេលវេលា។»