ជូនជាពិសេស! ចំពោះអ្នកដែលកំពុងតែបរាជ័យ និងបាក់ទឹកចិត្ត កុំគិតថាខ្លួនឯងជួបតែរឿងបរាជ័យ ព្រោះតាំងពីកើតមក អ្នកជោគជ័យច្រើនណាស់

ដឹងទេថា អ្នកជោគជ័យបានច្រើនណាស់ហើយ បើគិតតាំងពីកើតមក រហូតដល់ថ្ងៃនេះ ...

១. ការកកើតកំណើតដំបូង អ្នកបានយកឈ្នះដោយជោគជ័យមេជីវិតជាច្រើន ទើបអាចចូលមកចាប់កំណើតក្នុងផ្ទៃរបស់អ្នកម្ដាយ។

២. រយៈពេល៩ខែ១០ថ្ងៃ អ្នកក៏អាចជម្នះ និងកើតមកឃើញពិភពលោកនេះដោយជោគជ័យ (នេះជាជោគជ័យដែលមានចំណែកភាគហ៊ុនជាមួយអ្នកមានគុណរបស់អ្នក)។

៣. អាយុបានមួយ១ខួប អ្នកអាចចេះដើរ តិតះៗដោយមិនបាច់មានប៉ាម៉ាក់កាន់ដៃអ្នកឱ្យដើរ (អ្នកជោគជ័យព្រោះអ្នកចេះដើរហើយ)។

៤. ដល់អាយុបាន៤ឆ្នាំ អ្នកជោគជ័យ ឈ្នះលើភាពភ័យខ្លាច ព្រោះអាចចូលសាលាបាន នៅជាមួយអ្នកដទៃសុទ្ធសាធ ព្រមនៅរៀន ដោយមិនបាច់ឱ្យអាណាព្យាបាលនៅចាំមើល ឬពឹងផ្អែកលើឪពុកម្ដាយទេ។

៥. អាយុបាន៨ឆ្នាំ អ្នកជោគជ័យជាមួយនឹងការចងចាំ និងស្គាល់ផ្ទះ ដឹងផ្លូវត្រឡប់មកផ្ទះវិញដោយខ្លួនឯង។

៦. អាយុ១២ឆ្នាំ អ្នកជោគជ័យព្រោះបានស្គាល់គេឯងច្រើន ជាពិសេសគឺ មានមិត្តនៅសាលា ស្គាល់រាប់អានគ្នា។

៧. អាយុ១៦ឆ្នាំ អ្នកជោគជ័យព្រោះអាចបើកបរបានដោយខ្លួនឯង មិនបាច់ពឹងពាក់ទៅណាមកណា ចាំតែម៉ាក់ប៉ាជូនទៅទៀតឡើយ។

៨. អាយុ២៣ឆ្នាំ អ្នកជោគជ័យព្រោះតែបានបញ្ចប់ការសិក្សា ដែលអ្នកបានខំប្រឹងប្រែងអស់រយៈពេលជាង១០ឆ្នាំ។

៩. អាយុ២៥ឆ្នាំ អ្នកជោគជ័យ ព្រោះតែចេះធ្វើការ អាចរកលុយ អាចសន្សំលុយបានដោយខ្លួនឯង លែងចាយលុយឪពុកម្ដាយទៀតហើយ។

១០. អាយុ៣០ឆ្នាំ អ្នកជោគជ័យ ព្រោះអាចរកបានមនុស្សល្អម្នាក់មកធ្វើជាដៃគូជីវិត បានរៀបការបំពេញមុខគ្រួសារទាំងសងខាង។

១១. អាយុ៣៥ឆ្នាំ អ្នកជោគជ័យ ព្រោះអាចរកលុយបានច្រើន អាចផ្គត់ផ្គង់ក្នុងគ្រួសារបាន ដោយមិនមានការលំបាក។

១២. អាយុ៣៨ឆ្នាំ អ្នកជោគជ័យ ព្រោះអាចមានលុយ មានឡាន មានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន មិនក្រលំបាក មិនតោកយ៉ាក និងមានគ្រួសារមួយដ៏កក់ក្ដៅ រស់នៅយ៉ាងមានសុភមង្គល។

ជីវិតអ្នក នឹងមានរឿងជោគជ័យជាច្រើនបន្តបន្ទាប់ទៀត ដរាបណាអ្នកនៅតែខំប្រឹង ព្យាយាម តស៊ូ មិនបោះបង់ និងមិនខ្ជិលច្រអូស ... ៕

អត្ថបទ ៖​ OnTime

OnTimeសូមរក្សាសិទ្ធ