តើទេសភាពថ្ងៃលិចមួយណា ដែលអ្នកស្រឡាញ់ជាងគេ?

ជ្រើសរើសថ្ងៃលិចមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីទ្រឹស្ដីសម្រាប់អ្នកនាពេលអនាគត។

១. ថ្ងៃលិចលេខ ១

Screen Shot 2020 11 20 At 2.09.30 PM

អ្នកមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីសម្រេចគោលដៅជីវិតរបស់អ្នក ប៉ុន្តែអ្នកត្រូវជឿជាក់លើខ្លួនឯងថែមទៀត។ កុំឱ្យយោបល់ និងការវិនិច្ឆ័យរបស់អ្នកដទៃធ្វើឱ្យអ្នកបាត់បង់។ អ្នកគឺជាមនុស្សម្នាក់ដែលពិតជាដឹងពីរបៀបជ្រើសរើសផ្លូវជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អ្នកនឹងរកឃើញកម្លាំងពិតរបស់អ្នកនៅពេលអ្នកចាប់ផ្តើមស្រឡាញ់ និងទទួលយកខ្លួនឯងថាអ្នកជាមនុស្សបែបណា។

២. ថ្ងៃលិចលេខ ២

Screen Shot 2020 11 20 At 2.09.34 PM

អ្នកមានភាពចាប់អារម្មណ៍ខ្ពស់ និងយល់ចិត្តគ្នាដែលនឹងអនុញ្ញាតឱ្យអ្នកខិតទៅជិតមនុស្សនៅកម្រិតកាន់តែជ្រៅ។ នេះជាមុខងារល្អណាស់ ប៉ុន្តែអ្នកត្រូវតែប្រយ័ត្នជាមួយអារម្មណ៍របស់អ្នក ដើម្បីកុំឱ្យខ្លួនអ្នកមានបញ្ហាជាមួយនឹងអារម្មណ៍របស់អ្នកដទៃ។ អារម្មណ៍នៃការយល់ចិត្តចំពោះមនុស្សមិនគួរបង្ខំអ្នកឱ្យក្លាយជាចំណុចកណ្តាលនៃជីវិតរបស់អ្នកទេ។

៣. ថ្ងៃលិចលេខ ៣

Screen Shot 2020 11 20 At 2.09.40 PM

អ្នកប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើន និងជោគជ័យផ្ទាល់ខ្លួនរបស់អ្នក។ អស់រយៈពេលជាយូរមកហើយ អ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សដែលមានល្បិចកល និងពិសពុល ប៉ុន្តែអ្នកមិនអនុញ្ញាតឱ្យបទពិសោធន៍អវិជ្ជមានទាំងនេះកំណត់ជីវិតរបស់អ្នកទេ។ អ្នកត្រូវរីកចម្រើន សម្រេចគោលដៅរបស់អ្នក និងទុកពេលវេលាមិនល្អចោលមួយឡែក ហើយអ្នកកំពុងជឿនលឿនយ៉ាងខ្លាំងរួចទៅហើយ ប៉ុន្តែកុំភ្លេចសម្រាកឱ្យបានញឹកញាប់។ ព្រោះថាបើអ្នកកាន់តែព្យាយាមបំបាត់ការឈឺចាប់អាចធ្វើឱ្យអ្នកកាន់តែធ្លាក់ទឹកចិត្តទៅវិញទេ។

៤. ថ្ងៃលិចលេខ ៤

Screen Shot 2020 11 20 At 2.09.44 PM

អ្នកចូលចិត្តគ្រប់គ្រងជីវិតរបស់អ្នក។ តាំងពីវ័យក្មេងអ្នកមិនចូលចិត្តធ្វើតាមការបញ្ជារបស់អ្នកដទៃទេ ហើយតែងតែស្វែងរកវិធីដើម្បីគិតទុកជាមុនព្រឹត្តិការណ៍ និងត្រៀមសម្រាប់រឿងទាំងអស់។ អ្នកត្រូវតែយល់ថាជីវិតនឹងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកជានិច្ចទេ ហើយការបណ្តោយឱ្យអ្វីៗហូរតាមរបៀបដែលពួកគេគួរតែជាវិធីល្អបំផុតដើម្បីថែរក្សាស្ថេរភាពអារម្មណ៍របស់អ្នក។

៥. ថ្ងៃលិចលេខ ៥

Screen Shot 2020 11 20 At 2.09.52 PM

អ្នកគឺជាមនុស្សដែលមានហេតុផល និងមានវិធីសាស្ត្រល្អៗច្រើន។ អ្នកចង់រៀបចំផែនការគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នក ហើយមិនចូលចិត្តនៅពេលមានបញ្ហាឡើយ។ អ្នកតែងតែគិតមុនពេលអ្នកធ្វើសកម្មភាព ហើយភាគច្រើនអ្នកមិនទុកឱ្យបេះដូងអ្នកមានជម្រើសច្រើនពេកទេ។ បន្តលះបង់ខ្លួនអ្នកទៅក្នុងជីវិតរបស់អ្នក ប៉ុន្តែកុំឱ្យខ្លួនអ្នកក្លាយជាមនុស្សត្រជាក់។

៦. ថ្ងៃលិចលេខ ៦

Screen Shot 2020 11 20 At 2.09.57 PM

សេចក្តីស្រឡាញ់ និងសាមគ្គីភាព គឺជាគោលការណ៍គ្រឹះនៃជីវិតរបស់អ្នក។ អ្នកជឿជាក់លើអំណាចរបស់មនុស្សនៅពេលពួកគេរួបរួមគ្នា ហើយអ្នកដឹងពីរបៀបធ្វើការនៅក្នុងក្រុម ដូច្នេះអ្នកតែងតែស្ថិតនៅក្នុងតំណែងជាអ្នកដឹកនាំមិនថានៅក្នុងជីវិតផ្ទាល់ខ្លួន ឬអាជីពរបស់អ្នកទេ។ ផ្លូវនេះនឹងនាំឱ្យអ្នកទទួលបានជោគជ័យដ៏អស្ចារ្យ ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវរៀនធ្វើឱ្យមានតុល្យភាពរវាងការខិតខំរបស់អ្នក ព្រោះបន្ថែមពីលើការមើលថែក្រុមអ្នក ពេលខ្លះអ្នកត្រូវគិតពីខ្លួនឯងផង៕

ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)