រូបរាងគួរតែខ្លាច តែ « ចាណាង » ដាក់មួយម៉ាត់ដឹងតែឆ្ងាញ់ជាប់មាត់!!!

ចាណាង​ គឺជាម្ហូបជនជាតិភាគតិច ​ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី ​មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ​ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ ​អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ ​អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។

ចាណាងគឺជាម្ហូប ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ ​តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ​

13891959_1223641171027864_764320993262965529_n

16472964_1868721473365292_1077439231404356118_n

26993897_1957511927799971_5671565913548948980_n

 

ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល​ ។ បើគិតទៅគេដាក់អំបិល​ បុីចេង​ ស្ក​រស សាច់​ទំពាំង ​ត្រប់ ស្នៀតពោត​ ក្តាត​ សុទ្ធតែបន្លែល្អៗ ហើយ​វាមិនមែនដូចគេថាយកលាមកធ្វើទេ គឺខុសហើយ។ តែទាស់តែថាអ្នកធ្វើនោះធ្វើឆ្ងាញ់ ឬអត់ ទៅតាមចំណង់ចំណូលចិត្តមនុស្សម្នាក់ៗតែប៉ុណ្ណោះ។

ដូច្នេះហើយ ​ទៅលេងខេត្តរតនគិរី ឬខេត្តនៅភាគឦសានអី កុំភ្លេច ​រកម្ហូបមួយនេះទទួលទានណា ធានាថាជាប់មាត់តែម្តង!

39442727_2123708501285432_8349946740215906304_n

39467552_2123708407952108_4775540146051219456_n

51112654_1155672671267574_6020457487906373632_n

51708261_2249405465382401_7843850342633570304_n

52766783_631624470601658_8733706783987597312_n

53731943_2294135907576083_2073566199978917888_n

53851692_2294136034242737_1832402828530810880_n

54209234_2294136110909396_6999779403706138624_n

54346114_2267797486876532_4961878384519938048_n

56389375_787172228348352_3366555525935267840_n

Janang_01_small