ឡូយអស់ទាស់! ម្យ៉ាងរបស់គេ ហាងកាហ្វេលើទឹក ​ដែលអាចឱ្យភ្ញៀវស្ទូចត្រីលេងកម្សាន្ត ហើយទទួលទានត្រីឆៅៗស្រស់ៗបែបជប៉ុនបានទៀត

ថៃ៖  សម្រាប់អ្នកដែលចួលចិត្តដើរលេង ​និងកម្សាន្តអារម្មណ៍ ​អ្នកប្រហែលចង់ទៅកន្លែងណាប្លែក ​ស្រស់ស្រាយ ​សម្រាប់បំបាត់ក្តីនឿយហត់នានា  ដូច្នេះហើយបានជាហាងកាហ្វេលើទឹកមួយកន្លែងបានប្រសូតឡើង ​ដែលមិនត្រឹមតែបម្រើកាហ្វេឆ្ងាញ់ៗ ​តែហាងកាហ្វេលើទឹកមួយនេះ ​ថែមទាំងអាចឱ្យភ្ញៀវមកកម្សាន្តអាចស្ទូចត្រីកម្សាន្តបានទៀតផង។

125271920_826513927921634_6011307982365366501_n

ហាងកាហ្វេលើទឹកមួយនេះ ​ត្រូវបានគេស្គាល់ថាជាហាងកាហ្វេលើទឹកដំបូងបង្អស់នៅក្នុងប្រទេសថៃ ​ស្ថិតនៅខេត្តប៉ាតាយ៉ា ​ដោយហាងនេះមានលក្ខណៈជាទូកធំ ​មានទីតាំងទូលាយជាហាងកាហ្វេខាងក្នុង ​ឯខាងក្រៅវិញមានវាលមួយធំអនុញ្ញាតិឱ្យភ្ញៀវអង្គុយស្ទូចត្រីលេងកម្សាន្តទៀតផង ​ដោយទូកនឹងបរឈប់នៅទីតាំងអំណោយផលសម្បូរត្រីសម្រាប់ស្ទូចផងដែរ។

125434949_826513677921659_4349618878081678693_n

125303443_826513724588321_3647934555695585269_n

ក្រៅពីភ្ញៀវអាចស្ទូចត្រីលេងហើយ ​ហាងកាហ្វេនះថែមទាំងមានសេវាកម្មចម្អិនជាអាហារភ្លាមៗ ​ឬកាត់ត្រីជាចំណិតស្តើងៗទទួលទានឆៅស្រស់ៗជាលក្ខណៈអាហារជប៉ុន ដ៏មានឱជារសផងដែរ ​ដែលសេវាកម្មហាងមួយនេះបាននឹងកំពុងតែទទួលបានភាពល្បីល្បាញខ្លាំងមែនទែន។

ទីតាំងហាងនេះគឺស្ថិតនៅ​  Board the boat នៅ​ Bali Hai Pier  កណ្តាលសមុទ្រប៉ាតាយ៉ា ​ឬអាចចូលទៅកាន់គេហទំព័រ  www.thailand-fishing.com

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖​ ​LINE : @Takotrip

124979460_826514031254957_4072030183315163401_o

125340944_826514211254939_6825566728421493984_o

126499170_4677522375652254_8872601473335183556_o

126384247_4677516895652802_3890919914002196092_o

125803774_4677516268986198_856684275996979533_o

125512012_4677520352319123_2495066221927210884_o

125503325_4677520698985755_2145918875745780700_o

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers