ហេតុអ្វីមនុស្សម្នាក់ៗ ត្រូវតម្រូវឱ្យមានដៃគូជីវិត?

ជាការពិតណាស់ មនុស្សភាគច្រើនក្នុងសម័យបច្ចុប្បន្ននេះ គឺតែងតែគិតថា នឹងប្រើជីវិតរស់នៅម្នាក់ឯង ដោយមិនចង់រៀបការឡើយ ជាពិសេសគឺស្រីៗ ច្រើនតែមិនចង់បានប្ដី ព្រោះខ្លាចជីវិតគូមិនសមប្រកប ខ្លាចជួបមនុស្សដែលមិនល្អ នាំឱ្យជីវិតរឹតតែលំបាកវេទនាទ្វេដង។

126319681_1077183999388963_5123985601682356423_o

ប៉ុន្តែជាក់ស្ដែង មនុស្សម្នាក់ៗគឺសុទ្ធតែមានគូជីវិត រឹតតែសំខាន់ជាងនេះគឺ មនុស្សគ្រប់រូបត្រូវតែចាប់ផ្ដើមជីវិតមានគូស្រករ ព្រោះយើងមិនអាចរស់នៅម្នាក់ឯងមើលថែខ្លួនឯងបានរហូត គ្រប់ពេលនោះទេ។​ ការដែលគ្រប់គ្នាត្រុវតែរៀបការ រកដៃគូសាងគ្រួសារថ្មី គឺដើម្បីជិវិតតទៅថ្ងៃមុខដ៏វែងឆ្ងាយទៀត ព្រោះយើងមិនមែនរស់នៅត្រឹមតែមួយខែ ឬមួយឆ្នាំតែប៉ុណ្ណឹងនោះឡើយ។

126909369_1077184079388955_5580270986655731063_o

យ៉ាងណាមិញ ការដេលយើងត្រូវមានគូជីវិត គឺដើម្បីមានគ្នាកាន់ដៃទៅថ្ងៃមុខបន្ត ពេលជួបទុក្ខ មានបញ្ហ គឺយើងមានគ្នានៅក្បែរ ចាំមើលថែ លើកទឹកចិត្តគ្នាទៅវិញទៅមក មានមនុស្សដែលចាំជួយជ្រោមជ្រែង ជាពិសេសគឺ ជួយជាគំនិត ជួយគិត ពិភាក្សាគ្នា។

128160409_1077184049388958_8586401368376590461_n

លើសពីនេះ នៅពេលដែលយើងមានដៃគូមួយដើម្បីជួយជម្រុញក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ក៏នៅក្នុងកិច្ចការងាររកស៊ី គឺយើងនឹងកាន់តែវិវឌ្ឍន៍ ក៏ដូចជាបង្កើននូវគុណភាពជីវិតឱ្យរឹតតែរីកលូតលាស់ ដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ និងមានភាពល្អប្រសើរថែមទៀត។

126975047_1077184052722291_3407359143816103298_o

យ៉ាងណាមិញ ប្រសិនបើយើងរស់នៅម្នាក់ឯង ការធ្វើដំណើរនៃជីវិតមួយនេះ យើងក៏នឹងត្រូវដើរយឺតជាងគេឆ្ងាយណាស់ ព្រោះយើងមានតែម្នាក់ឯង យើងមិនមានអ្នកចាំជួយរុញច្រានយើងពីក្រោយ ហើយក៏គ្មានអ្នកណាដើម្បីប្រឹក្សាយោបល់ ស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីកែប្រែខ្សែជីវិតដែរ។

127242653_1077183982722298_523301557229247816_o

អ្វីដែលសំខាន់ជាងនេះទៀតនោះគឺ ពេលយើងជួបទុក្ខ មានការលំបាក គឺយើងពិតជាពិបាកនឹងទប់ទល់ ឬប្រឈមមុខតែម្នាក់ឯងណាស់ យើងខ្វះកម្លាំងកាយ យើងខ្វះកម្លាំងចិត្ត យើងខ្វះកម្លាំងគំនិត និយាយជារួមគឺ យើងមិនអាចប្រឈមមុខគ្រប់រឿង និងគ្រប់ស្ថានការណ៍តែម្នាក់ឯងបានរហូតឡើយ ហើយក៏រឹតតែមិនអាចដើរបានឆ្ងាយដែរ ព្រោះយើងគ្មានគ្នាកំដរ និងនៅក្បែរ។

127242678_1077183966055633_4030498012776045329_o (1)

តែទោះជាយ៉ាងណាក្ដី ការដែលយើងត្រូវរៀបការ សាងគ្រួសារ ក៏យើងត្រូវរកមនុស្សណាដែលល្អ សក្តិសម ជាពិសេសគឺ ជាប្ដី ឬប្រពន្ធ ដែលមានគុណសម្បត្តិឱ្យច្រើន មានចិត្តមានគំនិត ចេះចង់មានចង់បាន និងចេះស្រឡាញ់ ស្មោះត្រង់ មើលថែគ្នា ដើម្បីមកធ្វើជាដៃគូជីវិត ទើបយើងអាចមានដំណើរជីវិតល្អប្រសើរ។ ប្រសិនបើយើងយកប៉ះមនុស្សមិនល្អ មិនកំណើត នោះជីវិតយើងនឹងកាន់តែវេទនាដុនដាប​ ជាងយើងនៅម្នាក់ឯងទៅទៀត៕

128144328_1077184032722293_151817441117947994_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖