សមាជិកសភាតំបន់គ្រីមៀព្រមានថា USA និង​NATO ត្រៀមខ្លួនសម្រាប់“ ការឈ្លានពាន” ហើយ

អនុប្រធានសភា Crimean បានស្រែកប្រកាសអាសន្នអំពីការបង្កើនសកម្មភាពយោធានៅតាមព្រំដែនរបស់ប្រទេសរុស្ស៊ីដោយអង្គការ NATO និង​ USA ហើយពួកគេទទូចថាអ្នកទាំងអស់ដែលរស់នៅលើឧបទ្វីបកំពុងមានជម្លោះមួយនេះ គ្រាន់តែចង់ទុកឱ្យនៅម្នាក់ឯងប៉ុណ្ណោះ មិន​ចង់ឲ្យនរណា​ម្នាក់​មក​លូក​ដៃ​នោះ​ទេ។

5fc9041d20302771ad73ed11

នៅក្នុងសេចក្តីអត្ថាធិប្បាយដែលបានរាយការណ៍ដោយ RIA Novosti លោក Efim Fiks បានព្រមានថា យុទ្ធនាការដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងការដាក់កងទ័ពរុស្ស៊ីនៅគ្រីមៀ ដែលបានដាក់ពង្រាយចូលក្នុងប្រទេសនៅឆ្នាំ ២០១៤ កំពុងនាំឱ្យមានភាពតានតឹង​កើនឡើង។

YC74IPJTOZBLRKILDRLGTRFFGQ

លោក​លោក Efim Fiks ថា៖ “ ប្រទេសរុស្ស៊ីធ្វើការសំរេចចិត្តដែលខ្លួនត្រូវការ ដើម្បីធានាសន្តិសុខទឹកដីព្រំដែន និងរដ្ឋរបស់យើង។ ការសម្រេចចិត្តទាំងនោះគឺជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ហើយគ្មានហេតុផលដែលអង្គការណាតូ ចូលរួមក្នុងពេលដែលមិនចាំបាច់នេះទេ” ។

លោក Fiks បានបន្ថែមថា៖ “ ណាតូរួមជាមួយសហរដ្ឋអាមេរិកកំពុងធ្វើគ្រប់យ៉ាង ដើម្បីនាំកម្លាំងប្រដាប់អាវុធរបស់ខ្លួនឱ្យមកកាន់តែជិតព្រំដែននៃប្រទេសរុស្ស៊ី។ នេះអាចត្រូវបានគេមើលឃើញថាជាការរៀបចំសម្រាប់ការឈ្លានពានប្រដាប់អាវុធលើទឹកដីនៃសហព័ន្ធរុស្ស៊ី"។

Ефим_Фикс,_2018_(1)

អន្តរាគមន៍របស់សមាជិកសភាធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីណាតូបានចេញផ្សាយរបាយការណ៍ដោយអះអាងថាទីក្រុងមូស្គូចូលរួមក្នុង“ គោលនយោបាយប្រកបដោយការអះអាង និងសកម្មភាពឈ្លានពាន” ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខនៃតំបន់អឺរ៉ូ - អាត្លង់ទិច។ របាយការណ៍នោះបានបន្តទៀតថា“ ក្នុងរយៈពេលវែងរហូតដល់ឆ្នាំ ២០៣០ រុស្ស៊ីទំនងជានៅតែជាការគំរាមកំហែងផ្នែកយោធាដ៏សំខាន់ដល់សម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង” ។

NATO_Estonia_rtr_img

មីស៊ីលរបស់អាមេរិកដែលមានសមត្ថភាពធ្វើឲ្យ​វឹកវរ នៅតំបន់គ្រីមៀបានបាញ់ចូលសមុទ្រខ្មៅ ដោយសារហានិភ័យនៃការប្រឈមមុខដាក់គ្នានៅតាមព្រំដែនរបស់ប្រទេសរុស្ស៊ីនៅតែបន្តបង្កើន។នៅក្នុងសុន្ទរកថាទៅកាន់មេដឹកនាំនៅថ្ងៃអង្គារនេះ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថារដ្ឋជាសមាជិកចាំបាច់ត្រូវបង្កើនវត្តមានរបស់ខ្លួនបន្ថែមទៀតនៅតាមព្រំដែនជាមួយគ្រីមៀនិងនៅសមុទ្រខ្មៅ។

Ploand 1

ភាពតានតឹងមួយទៀតលើទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចគឺការសម្រេចចិត្តរបស់ណាតូក្នុងការសាកល្បងកាំជ្រួចដែលមានសក្តានុ​ពល​ក្នុងការវាយលុកតំបន់ដែលមានជម្លោះ ពិសេស​នៅ​តំពន់​ប្រទេសរ៉ូម៉ានី។ ឆ្លើយតបនឹងសមយុទ្ធកាលពីសប្តាហ៍មុន អនុប្រធានសភា​ពាណិជ្ជកម្មសាធារណៈនៅគ្រីមៀលោក Alexander Formanchuk បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានដាក់ពង្រាយកងទ័ពនិង​អាវុធទំនើបៗទៅកាន់ឧបទ្វីបនេះ ដែលពួក​គេគិតថានឹងអាចបន្សាបនូវការវាយប្រហារមីស៊ីលដ៏គួរឱ្យភ្ញាក់ផ្អើលណាមួយ៕

NATO Operation By US Military