មុន​ពេល​ក្លាយ​ជា​អ្នក​ចាំទី​លំដាប់​ពិភពលោកដូចបច្ចុប្បន្ន David de Gea លេងក្នុងតំណែងជា​ខ្សែ​ប្រយុទ្ធ​

David De Gea មិនដែលរំពឹងក្លាយអ្នកចាំទីលំដាប់ពិភពលោកនោះទេ។ ហើយ​គាត់ខ្លួនឯង​ក៏​មិន​រំពឹង​ថា​នឹង​ក្លាយជា​អ្នក​ចាំ​ទី​របស់​ក្លិប​ At. Madrid ទៅ​ទៀត។

2853160 58809228 2560 1440

មែន​ទែន​ទៅ! De Gea ចាប់​ផ្ដើម​លេង​បាល់​ទាត់​ដំបូង ​គឺ​បាល់​ទាត់ហ្វូតសាល​ដូច​វីរបុរសបាល់​ទាត់​ប្រេស៊ីល Ronaldinho អីចឹង​ដែរ។ ហ្វូតសាលហ្នឹង​ទៀត​ក៏​គាត់​មិន​លេង​ជា​អ្នក​ចាំ​ទី​ដែរ គឺ​លេង​ជាខ្សែបម្រើ រហូត​ដល់គាត់​មាន​វ័យ​១៤​ឆ្នាំទើប​ប្ដូរ​តំណែង​លេងដោយសារតែគាត់​ ពិបាក​ក្នុង​ការ​រៀន​ទាត់​បញ្ចូល​ទី​។

1414669109468_wps_42_David_De_Gea_aged_about_1

នៅ​ពេល​ដែល​គាត់ចាប់​ផ្ដើម​បាល់​ទាត់​ហ្វូតសាល​ដំបូង មាន​កីឡាករ​ចាស់​មួយចំនួន​ទៅ​​មើល​គាត់​លេង។ ឪពុករបស់ De Gea ជា​អ្នក​ចាំ​ទី​ក្នុង​ក្លិប​មួយ​លេង​ក្នុង​លីគ​ទី៣​អេស្ប៉ាញ។

1414670150343_Image_galleryImage_David_De_Gea_aged_12_play

"ខ្ញុំលេង​ជាខ្សែប្រយុទ្ធ​នៅ​ឯសាលា​ក្នុងទីក្រុងម៉ាឌ្រីដ បន្ទាប់​មក​ខ្ញុំក៏លេង​បាល់​ទាត់​ប្រចាំសាលាផង​ដែរ។ ខ្ញុំធ្លាប់​លេង​២​តួនាទី​ដោយ​លេង​ជា​ខ្សែ​ប្រយុទ្ធ និង​ខ្សែបម្រើ។ ប៉ុន្តែ​ទីបំផុត​ខ្ញុំលេង​ជា​អ្នក​ចាំ​ទី​ល្អ​ជាងទៅវិញ"។ គាត់​ (ឪពុករបស់​គាត់)បាន​បង្រៀន​ខ្ញុំ"។

Young David De Gea_0

បន្ទាប់​ពី​ហ្វឹកហាត់​និង​លេង​ក្នុង​ឈុត​យុវជន រហូត​ឡើង​មក​ឈុតធំរបស់ Atletico! ពេល​នេះ​គាត់​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់ Manchester United ហើយ​ជា​កីឡាករសំខាន់​បំផុត​ម្នាក់​របស់​ក្លិប​ក្នុង​រយៈ​ពេល​១០​ឆ្នាំចុង​ក្រោយ។

1414671169209_wps_63_De_Gea_Collects_sent_to_p

រយៈ​ពេល​នេះ​! គាត់​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​ចា​ទី​ល្អបំផុត​ក្នុងពិភពលោក ហើយ​បើ​ទោះ​បី​ជា​មួយរយៈចុង​ក្រោយ​នេះ​គាត់​ធ្លាក់​ទម្រង់​លេង​ ក៏គាត់​នៅ​តែ​ជា​អ្នក​ចាំ​ទី​ល្អបំផុត​ម្នាក់​ជា​ជាង​ខ្សែ​ប្រយុទ្ធដែល​គាត់​ធ្លាប់​លេង​កាល​ពី​មុន"។