ផ្ទុះរឿងប្រពន្ធដើមប្រតាយប្រតប់ប្តីពេលកំពុងតែសូត្រមន្តរៀបការស្រីថ្មី! ពេលនេះរឿងពិតបានលាតត្រដាង

កាលពីប៉ុន្មានថ្ងៃមុន ​វីដេអូអំពើហិង្សារ ​ដែលត្រូវបានគេដឹងថាបង្កឡើងដោយប្រពន្ធដើម  ត្រូវបានល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ​ដោយវីដេអូនេះបានបង្ហាញស្រ្តីជាប្រពន្ធដើមបានទះតប់វាយក្បាល​ ប្តីរបស់ខ្លួនដែលកំពុងតែក្រាបសំពះសូត្រមន្តជាមួយប្រពន្ធថ្មីយ៉ាងចាស់ដៃ ​តែមិនទទួលបានការតបតទៅវិញ។ ​

Screen Shot 2021 02 19 At 3.01.57 PM

ដោយស្ត្រីជាប្រពន្ធបានអះអាងថាខ្លួនជាប្រពន្ធស្របច្បាប់របស់បុរសដែលកំពុងតែក្រាបសំពះក្នុងពិធីរៀបការនេះដោយបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៦ឆ្នាំមកហើយថែមទាំងមានកូន២នាក់ជាមួយគ្នាទៀតផង។ ស្រ្តីជាប្រពន្ធដើមបានបញ្ជាក់ថា គាត់នឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ចំពោះស្រ្តីជាប្រពន្ធចុង និងបុរសជាប្តី ដែលបានលួចទៅរៀបការជាមួយគ្នា​ បំពានទៅលើសិទ្ធជាប្រពន្ធស្របច្បាប់របស់គាត់ ទាំងដែលមុនពេលរៀបការនាង និងប្តីបានរួមរស់ជាមួយគ្នាជាធម្មតាសោះ។

Screen Shot 2021 02 19 At 3.02.39 PM

យោងទៅតាមរយៈសារព័ត៌មានថៃ Mono29 News - ข่าวโมโน29 ដែលបានទូរស័ព្ទទៅសម្ភាសស្ត្រីដែលជាប្រពន្ធថ្មី ឬប្រពន្ធចុងដោយផ្ទាល់ឱ្យដឹងថា នាងជាប្រពន្ធចុងពិតជាដឹងពីកំហុសរបស់ខ្លួន ​ដែលបានស្រលាញ់​​​ និងទាក់ទងប្តីគេដែលមានមុខរបរជាប៉ូលីសរូបនេះមែន។ ​តែអ្វីៗគឺសុទ្ធតែកើតឡើងពីចិត្តស្មោះ និងក្តីស្រលាញ់ពិតរវាងពួកគេទាំង២។ ​នាងជាប្រពន្ធចុង និងបុរសជាប្តីបានឱ្យដឹងបន្ថែមថានេះពិតជាសុំទោសគ្រប់គ្នាចំពោះកំហុសរបស់ពួកគេ ​ហើយ​បើចង់ជេរ ​ឬបន្ទោស ​អាចដាក់បន្ទុកទៅលើពួកគេទាំង២នេះបានហើយ  កុំធ្វើឱ្យមានបញ្ហាដល់សាច់ញាតិរបស់ពួកគេអី  ។ ​អ្វីដែលសំខាន់ពួកគេទាំង២កំពុងតែប្រឈមមុខទៅនឹងបញ្ហាការដាក់កំហុស និងការបន្ទោសគ្រប់ច្រកល្ហករួចទៅហើយ  រហូតពួកគេមិនហ៊ានចេញពីផ្ទះ ​ហើយសូម្បីតែស្ត្រីជាប្រពន្ធចុងដណ្តើមប្តីគេរូបនេះថែមទាំងត្រូវចៅហ្វាយនាយនៅហាងដែលនាងធ្វើការបានបញ្ឈប់ការងារទៀតផង។

Untitled 1 Copy

គួរឱ្យដឹងផងដែរថា ​ស្ត្រីជាប្រពន្ធចុង និងប្តីក្បត់ចិត្តនេះក៏បានបញ្ជាក់ជាចុងក្រោយថា ​ពួកគេព្រមទទួលយកបញ្ហាគ្រប់យ៉ាង ដោយក៏មិនបានបន្ទោសអ្នកណាដែរ ព្រោះនេះជាជម្រើសរបស់ពួកគេដើម្បីបង្ហាញពីក្តីស្រលាញ់ពិតរបស់ពួកគេ។ មានតែពាក្យសុំទោសតែប៉ុណ្ណោះ និងហ៊ានប្រឈមមុខនឹងបញ្ហាដែលនឹងកើតឡើងជាបន្តទៀតនៅថ្ងៃមុខ៕

ប្រភព៖Mono29 News - ข่าวโมโน29

ប្រែសម្រួលដោយ៖ ក្នុងស្រុក​