Shola Shoretire ចាត់​ទុក​ខ្សែប្រយុទ្ធបិសាចក្រហម​២​រូបនេះ​ជាអាយដលក្នុងចិត្តក្រោយបង្ហាញខ្លួន​លើក​ដំបូងក្នុងឈុតធំ

"វាពិតជាអស្ចារ្យណាស់។ វាគឺជាពេលវេលាដ៏មានមោទនភាពសម្រាប់ខ្ញុំ និងក្រុមគ្រួសារ"នេះ​គឺ​ជាសម្ដីរបស់ខ្សែប្រយុត្ធវ័យក្មេង Shola Shoretire បានប្រាប់ MUTV បន្ទាប់ពីបានបង្ហាញវត្តមានលើកដំបូងរបស់គាត់សម្រាប់ Man United ឈុត​ធំ។

0_GettyImages 1303367555

"ខ្ញុំបានខិតខំយ៉ាងខ្លាំង ដើម្បីបានមកទីនេះជាមួយម្តាយនិងឪពុកខ្ញុំ។ ខ្ញុំបាន​ស្នាក់​នៅជាមួយក្លឹបតាំងពីខ្ញុំមានអាយុ ១០ ឆ្នាំហើយវាគឺជាក្តីសុបិន្តក្លាយជាការពិតក្នុងការលេងឲ្យក្លិបធំបំផុតនៅលើពិភពលោក"។

“ ជាក់ស្តែងវាគឺជាអ្វីដែលខ្ញុំចង់ធ្វើនៅពេលនេះ។ ធ្វើអ្វីដែលខ្ញុំស្រលាញ់ការលេងបាល់ទាត់សំរាប់ក្លឹបល្អបំផុត នៅលើពិភពលោកហើយខ្ញុំចង់បន្តទៅមុខទៀត"។

Mason Greenwood Marcus Rashford Manchester United 2019 20_1wgirfhcogfp410xmr23h0gzn8

លើស​ពី​នេះ Shola Shoretire បានចាត់​ទុក​ខ្សែប្រយុទ្ធបិសាចក្រហម​២​រូបនេះ​ជាអាយដលក្នុងចិត្តក្រោយបង្ហាញខ្លួន​លើក​ដំបូងក្នុងឈុតធំ។ រូប​គេ​បន្ត​ថា៖" អ្នករាល់គ្នាក្នុង​វយុវជនថ្នាល​តែងតែចាត់​ទុក Marcus [Rashford] និង Mason [Greenwood] ជាកីឡាករក្នុងដួងចិត្ត។ ពួក​យើង​ចង់ដើរ​តាម​ផ្លូវ​ដែល​ពួក​គាត់​បាន​ឆ្លង​កាត់​ហើយ​យើង​អាច​រៀន​សូត្រ​ពី​ពួក​គាត់​បាន"។

"ខ្ញុំពិតជាភ័យណាស់ ប៉ុន្តែខ្ញុំបានខិតខំយ៉ាងខ្លាំង ដើម្បីមកដល់ទីនេះដែលខ្ញុំចង់ធ្វើឱ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថាខ្ញុំអាចរក្សាពេលវេលាបានច្រើន ហើយនៅពេលខ្ញុំកាន់តែចាស់លេងកាន់តែច្រើននិងរីករាយជាមួយខ្លួនឯង​និងពេលវេលានៅក្លឹប។

Ad4aa499 D504 4746 9e4f 628decfb4134

"សង្ឃឹមថាវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ខ្ញុំនឹងខិតខំហ្វឹកហាត់ ឱនលំទោន និងរក្សាភាពរាបសារ គោរពរៀមច្បង និងទន្ទឹងរង់ចាំការលេងលើទីលានឱ្យបានច្រើន"។

"ក្រឡេកទៅមើលសិស្សច្បង Maecus និង Mason ពួកគេបានឆ្លងកាត់គ្រប់​យ៉ាងដូចគ្នានឹងខ្ញុំដែរ ពួក​គេបានឆ្លងកាត់យុវជនថ្នាល ហើយគ្រូបង្វឹកបានធ្វើការងារបានល្អណាស់។ វាពិតជាល្អណាស់ដែលមាន ​Nicky Butt និង Mark Dempsey ជួយជ្រោមជ្រែងពី​ក្រោយក្នុង​ឈុត​ U23។ ដូច្នេះវាជាការល្អក្នុងការចែករំលែកពេលវេលាជាមួយពួកគេ"។

SmartSelect_20210222 191109_Gallery

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ Shoretire បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម Newcastle United ដែលជាក្រុមកំណើតរបស់គាត់ និងក្លឹបដែលគាត់បានចាកចេញទៅចូលរួមជាមួយ Man United នៅអាយុ ១០ ឆ្នាំ។

ឥឡូវនេះគាត់បានក្លាយជាកីឡាករក្មេងជាងគេទី ៧ ដែលបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមបិសាចក្រហមនៅវ័យត្រឹម១៧ ឆ្នាំនិង ១៩ ថ្ងៃ។ គាត់ក៏ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅក្នុងក្រុមសម្រាប់ការប្រកួតជើង​ទី​២ជាមួយក្រុម Real Sociedad ទោះបីជាលោក Ole Gunnar Solskjaer មិន​បាន​ដាក់​ឲ្យ​ក្នុង​ជម្រើសដំបូងក៏​ដោយ៕