ជ្រើសរើស​សត្វ​ទីទុយ​មួយ ដើម្បី​ទទួល​បាន​សារ​ដ៏​មាន​តម្លៃ​សម្រាប់​ជីវិត​របស់​អ្នក

មិន​ថា​តែ​អ្នក​កំពុង​ប្រឈម​ឬ​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​អាក្រក់​បែប​ណា ការ​ទទួល​បាន​យោបល់​ឬ​គំនិត​ល្អ​មួយ គឺ​ជា​សារ​លើក​ទឹក​ចិត្ត​ដ៏​វិសេសវិសាល​បំផុត​ដែល​អ្នក​គួរ​តែ​ទទួល​បាន។

តាម​រយៈ​រូបភាព​នៃ​សត្វ​ទីទុយ​ទាំង ៦ ខាង​លើ ចូរ​ជ្រើសរើស​សត្វ​ទីទុយ​មួយ នោះ​យើង​នឹង​បង្ហាញ​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​របស់​អ្នក​នៅ​ពេល​នេះ៖

១) ទីទុយ​នៃ​ក្តី​សង្ឃឹម

 

1

សត្វ​ទីទុយ​អ្នក​បាន​ប្រាប់​មក​ថា ក្តី​សុបិន​ដ៏​ធំ​បំផុត​របស់​អ្នក​គឺ​កៀក​នឹង​ក្លាយ​ជា​ការ​ពិត​ហើយ ដោយ​ជា​ការ​ពិត​លទ្ធផល​ល្អៗ​នឹង​តបស្នង​ត្រលប់​មក​វិញ សម្រាប់​មនុស្ស​ដូច​ជា​អ្នក​ដែល​បាន​ខិតខំ​ពុះពារ​រឿង​គ្រប់​យ៉ាង ដោយ​ភាព​ក្លាហាន​និង​ការ​លះបង់​ដ៏​ធំ។

សារ​មួយ​សម្រាប់​អ្នក៖ ប្រសិន​បើ​ក្នុង​ស្ថានភាព​ណា​មួយ​អ្នក​មិន​បាន​ដូច​អ្វី​ដែល​គិត ដូច​អ្វី​ដែល​រំពឹង​ទុក ហើយ​ជួប​បញ្ហា​ដល់​ថ្នាក់​នាំ​ឲ្យ​អ្នក​ដួល ​សូម​កុំ​បោះបង់ ហើយ​ក្រោក​ឡើង​ព្យាយាម​ម្តង​ទៀត ព្រោះ​ការ​ជឿជាក់​និង​ក្តី​សង្ឃឹម​គឺ​ជា​កូនសោ​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​ពិត​ប្រាកដ។

២) ទីទុយ​នៃ​វិបុលភាព

2

សត្វ​ទីទុយ​មួយ​នេះ​បាន​ប្រាប់​មក​ថា អ្នក​ជា​មនុស្ស​ដែល​ខិតខំ​ខ្លាំង និង​ពុំ​សូវ​បាន​គេង​គ្រប់គ្រាន់​ទេ ហើយ​ក៏​ដើម្បី​តែ​គោលដៅ​មួយ នោះ​គឺ​ចង់​ជោគជ័យ​ឲ្យ​បាន​ឆាប់​រហ័ស។ ពេល​ខ្លះ​អ្នក​ទើប​តែ​សម្រេច​បាន​រឿង​តូចៗ​ប៉ុណ្ណោះ តែ​វា​ជា​បំណែក​នៃ​ជោគជ័យ​ធំ​នៅ​ថ្ងៃ​ខាង​មុខ។

សារ​មួយ​សម្រាប់​អ្នក៖ ចូរ​បន្ត​ខិតខំ​ធ្វើការ​និង​បំពេញ​នូវ​ចន្លោះ​ប្រហោង​ក្នុង​ជីវិត ជាមួយ​ជំនឿជាក់​ដែល​ប្រកប​ដោយ​ភាព​រុងរឿង​ទាំង​ផ្លូវ​ការ​និង​ចិត្ត ហើយ​រង្វាន់​ដ៏​អស្ចារ្យ​មួយ​នឹង​តបស្នង​មក​ការ​ខិតខំ​របស់​អ្នក​នៅ​ពេល​ខាង​មុខ។

៣) ទីទុយ​នៃ​ភាព​ស្ងប់ស្ងាត់

3

សូម​ចាំ​ថា​ពេលវេលា​ដ៏​ខ្មៅ​ងងឹត​ក្នុង​ជីវិត គឺ​អាច​នឹង​ក្លាយ​ជា​រាត្រី​ដ៏​ភ្លឺ​ចិញ្ចាច​មួយ ហើយ​មាន​ថា​តែ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​កុំ​បោះបង់ កុំ​បាត់បង់​ឆន្ទៈ និង​បំណង​ប្រាថ្នា ដើម្បី​ឈាន​ទៅ​មុខ។ គ្មាន​ជ័យជម្នះ​ណា​បាន​មក​ដោយ​គ្មាន​ការ​ប្រយុទ្ធ​នោះ​ទេ ហើយ​វា​តែងតែ​មាន​តម្លៃ​បើ​អ្នក​កាន់​តែ​ព្យាយាម។

សារ​មួយ​សម្រាប់​អ្នក៖ បន្ត​រស់នៅ​ដោយ​ភាព​ជឿជាក់​និង​ភាព​ស្ងប់ស្ងាត់​នៃ​ផ្លូវ​ចិត្ត ពី​ព្រោះ​រឿង​ដែល​ល្អ​បំផុត​ក៏​ត្រូវ​ការ​ពេលវេលា​បន្តិច​ដែរ។

 


៤) ទីទុយ​នៃ​ភាព​រឹងមាំ

4

បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដ៏​អស្ចារ្យ ដែល​អ្នក​បាន​សម្រេច​រឿង​ជា​ច្រើន​ហើយ​ក្នុង​ជីវិត ហើយ​កម្លាំង​នៃ​ភាព​រឹងមាំ​របស់​អ្នក​នឹង​បន្ត​ដឹកនាំ​ផ្លូវ​អ្នក​ឆ្ពោះ​ទៅ​កាន់​បំណងប្រាថ្នា​ដែល​អ្នក​ចង់​បាន។

សារ​មួយ​សម្រាប់​អ្នក៖ ចូរ​បន្ត​ភាព​រីករាយ និង​រឹងមាំ​ផ្លូវ​ចិត្ត​ផ្លូវ​កាយ ហើយ​បន្ត​សកម្មភាព​គ្រប់​យ៉ាង​ដោយ​ស្នាម​ញញឹម និង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត។ ការ​ដែល​អ្នក​ព្យាយាម​ធ្វើ​អស់​ពី​ចិត្ត លទ្ធផល​ត្រលប់​មក​វិញ​ក៏​ល្អ​បំផុត​ដែរ។

៥) ទីទុយ​នៃ​សុភមង្គល

5

វា​បង្ហាញ​ថា​អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​ធ្វើ​ដោយ​មាន​ជាប់​ស្នាម​ញញឹម​លើ​មុខ នោះ​ប្រាកដ​ជា​នឹង​ជោគជ័យ។ ចូរ​រស់នៅ​ដោយ​ជំនឿ សុទិដ្ឋិនិយម ហើយ​បន្ទាប់​មក​វា​នឹង​បង្ហាញ​លទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​អ្នក។

សារ​មួយ​សម្រាប់​អ្នក៖ ចូរ​រស់នៅ​ដោយ​ភាព​រីករាយ ​ភ្ជាប់​ស្នាម​ញញឹម​នៅ​ក្នុង​ជីវិត​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើត​សុភមង្គល​នៅ​ក្នុង​ជីវិត។

៦) ទីទុយ​នៃ​ក្តី​សុបិន

6

វា​បាន​រំឭក​អ្នក​ថា​ភាព​ជោគជ័យ​នៃ​ក្តី​សុបិន​ណា​មួយ ក៏​នឹង​ទទួល​បាន​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង ហើយ​សូម​កុំ​បញ្ឈប់​ការ​សុបិន​ឲ្យ​សោះ។ គ្រប់​យ៉ាង​ដែល​អ្នក​បាន​សុបិន ចូរ​បន្ត​ធ្វើ​វា​ដោយ​ភាព​រីករាយ នោះ​វា​នឹង​ចេញ​រូបរាង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ ហើយ​កុំ​ភ្លេច​ភ្ជាប់​ការ​គិត​វិជ្ជមាន​ជាមួយ​ផង រៀងរាល់​ព្រឹក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា ខ្លួន​អាច​អាច​ធ្វើ​បាន​និង​ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត។

សារ​មួយ​សម្រាប់​អ្នក៖ ចូរ​បន្ត​ដើរ​ទៅ​មុខ ដើម្បី​ឲ្យ​ក្តី​សុបិន​របស់​អ្នក​ក្លាយ​ជា​ការ​ពិត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​