មានន័យថាគេស្រលាញ់អ្នកលើសពីខ្លួនប្រាណ បើក្រោយបញ្ចប់សកម្មភាពលើគ្រែ គេធ្វើរឿង ៤ នេះដាក់អ្នក

ចង់​ដឹង​ថា​បុរស​នោះ​គេ​ស្រលាញ់​យើង​ស្មោះ ឬ​សម្លឹង​ចង់​បាន​តែ​ខ្លួន​ប្រាណ​យើង គឺ​ងាយស្រួល​ទេ ពោល​គឺ​អង្កេត​មើល​សកម្មភាព ៤ យ៉ាង​នេះ ក្រោយ​ពី​បញ្ចប់​សកម្មភាព​លើ​គ្រែ​រួចរាល់៖

៤) បារម្ភ​ពី​សុខទុក្ខ​អ្នក

Ice_screenshot_20210304 213028

ន័យ​នេះ​ចង់​សំដៅ​ដល់​សុខភាព​របស់​អ្នក ដោយ​គេ​ប្រាកដ​ជា​សួរនាំ​អ្នក ថា​អ្នក​មាន​ស្ថានភាព​បែប​ណា​ហើយ មាន​ឈឺ​ត្រង់​ណា​អី​ឬ​អត់ ស្តាប់​ទៅ​វា​ជា​រឿង​តូចតាច ប៉ុន្តែ​ក៏​មាន​ន័យ​ថា គេ​ជា​បុរស​ដែល​បាន​ខ្វល់ខ្វាយ​ពី​អ្នក​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់ ហើយ​លើស​ពី​កំដរ​អារម្មណ៍​លើ​គ្រែ គេ​ក៏​ជា​មនុស្ស​ដែល​បារម្ភ​ពី​អ្នក​បំផុត​ផង​ដែរ

៣) មិន​សុំ​អ្នក​បន្ត​តាម​តែ​ចិត្ត

មាន​មនុស្ស​ប្រុស​ជា​ច្រើន ដែល​នៅ​ពេល​បាន​រួមភេទ​ហើយ គឺ​មិន​ចង់​បញ្ឈប់​នោះ​ទេ ហើយ​ចេះ​តែ​ទទូច​សុំ​អ្នក​បន្ត​រហូត។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បុរស​នោះ គេ​ស្រលាញ់​អ្នក​ពិត គេ​ពុំ​បាន​គិត​តែ​ពី​អារម្មណ៍​ត្រូវការ​របស់​គេ​ទេ ផ្ទុយ​ទៅ​វិញ​គេ​នឹង​សួរនាំ​អ្នក​ត្រឹមត្រូវ ថា​អាច​បន្ត​ឬ​អត់ ព្រោះ​គេ​គោរព​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក និង​បារម្ភ​ពី​ភាព​អស់​កម្លាំង​របស់​អ្នក។

២) រៀបចំ​អាហារ​ឲ្យ​អ្នក

Ice_screenshot_20210304 213037

បុរស​ដែល​ល្អ​បំផុត ក្រោយ​ចប់​សកម្មភាព​លើ​គ្រែ​ហើយ គឺ​គេ​តែងតែ​សង្វាត​មក​រៀបចំ​អាហារ​សម្រាប់​អ្នក ព្រោះ​គេ​បារម្ភ​ខ្លាច​អ្នក​ឃ្លាន ខ្លាច​អ្នក​អស់​កម្លាំង ដែល​សកម្មភាព​សាមញ្ញ​ទាំង​នេះ​ក៏​រមែង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ស្រលាញ់​ដក​ចិត្ត​មិន​រួច​ដែរ។

១) សម្អាត​លើ​គ្រែ

Ice_screenshot_20210304 213527

មិន​មែន​ចប់​ហើយ ដើរ​ចេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គេ​ក៏​បោះសម្អាត​រៀប​ចំ​កន្លែង​គេង​នោះ​ឲ្យ​បាន​ស្អាត​វិញ ហើយ​មិន​ចាំ​បាច់​តែ​នារី​ដែល​ជា​ដៃ​គូ​ធ្វើ​នោះ​ទេ សម្រាប់​រឿង​ប៉ុណ្ណឹង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក