បើ​គេ​ចេញ​សញ្ញា​ទាំង ៦ នេះ មិន​បាច់​សង្ស័យ​ច្រើនទេ ម្នាក់​ហ្នឹង​កំពុង​ច្រណែន​ឈ្នានីស​អ្នក​ហើយ

នៅ​ពេល​ដែល​មនុស្ស​ណា​ម្នាក់​ច្រណែន​ឈ្នានីស​អ្នក គឺ​គ្រប់​សកម្មភាព​ទាំង​អស់ គេ​រមែង​ព្យាយាម​ចង់​ប្រឆាំង​មិន​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ ហើយ​ប្រភេទ​មនុស្ស​នេះ​មិន​គួរ​រាប់អាន​ធ្វើ​ជា​មិត្ត​នោះ​ឡើយ។

Knongsrok បង្ហាញ​រោគសញ្ញា​ទាំង ៦ របស់​មនុស្ស​ដែល​ពូកែ​ច្រណែន​គេ ហើយ​អ្នក​អាច​កត់សម្គាល់​បាន៖

៦) សរសើរ​បែប​ប្រើ​ពាក្យ​គំរោះគំរើយ

Ice_screenshot_20210317 192157

សរសើរ​ដូច​មិន​សរសើរ សរសើរ​បែប​និយាយ​ពាក្យ​ផ្លែផ្កា​បញ្ឆិតបញ្ឆៀង។ ហ្នឹង​ហើយ​អត្តចរិត​អ្នក​ច្រណែន​ឈ្នានីស​គេ។ ឧទាហរណ៍៖ អ្នក​ទទួល​បាន​ការងារ​ថ្មី ហើយ​គេ​មក​និយាយ​ថា "ល្អ​តើ តែ​ចម្លែក​ដែរ​ហេតុអ្វី​ក្រុមហ៊ុន​ទៅ​យក​មនុស្ស​មិន​ចេះ​ធ្វើ​ការ​ណរ"។

៥) អង្គុយ​តែ​ចាប់​កំហុស

រឿង​ខ្លះ​អ្នក​បាន​ធ្វើ​ខុស​ច្រើន​ឆ្នាំ​មក​ហើយ តែ​ពួក​គេ​បែរ​ជា​ជីក​កកាយ​យក​វា​មក​និយាយ​នៅ​ពេល​អង្គុយ​ជុំ​គ្នា ឬ​និយាយ​ពី​ក្រោយ​អ្នក។ ដោយឡែក​បើ​អ្នក​បាន​ធ្វើ​ខុស​អ្វី​មួយ​វិញ ពួក​គេ​និយាយ​ជាន់​ពន្លិច​គ្មាន​ឲ្យ​ងើប​រួច​ទេ ពោល​មិនមែន​និយាយ​កែតម្រូវ​បែប​ស្ថាបនា​ឡើយ។

៤) ពួក​គេ​មិន​សូវ​ចង់​នៅ​ជិត​អ្នក

Jealous People And Haters.001

មនុស្ស​ប្រភេទ​នេះ ពេល​ឃើញ​អ្នក​ជោគជ័យ សឹង​តែ​ដើរ​ចេញ​មិន​ចង់​ឃើញ​មុខ​អ្នក​ទេ។ បើ​ចង់​ណាត់ជួប​អ្វី​មួយ ពួក​គេ​តែងតែ​មាន​លេស​ថា​រវល់ ទាំង​ដែល​ជាក់ស្តែង​ទំនេរ​ហើយ​យក​ពេល​ទៅ​ជាមួយ​អ្នក​ផ្សេង។

៣) ពួក​គេ​ប្រាប់​អ្នក​ថា​ជោគជ័យ​ដោយសារ​សំណាង

ទោះ​អ្នក​ខិតខំ​កម្រិត​ណា ជោគជ័យ​ដែល​ទទួល​បាន ពួក​គេ​ត្រឹម​បោះពាក្យ​មក​ថា មក​ពី​អ្នក​សំណាង មិន​មែន​ផល​ដែល​សម្រេច​តបស្នង​មក​ដោយសារ​ការ​ប្រឹងប្រែង​របស់​អ្នក​នោះ​ទេ។

២) ពួក​គេ​បន្ទាប​អ្វី​ដែល​អ្នក​សម្រេច​បាន

Ice_screenshot_20210317 192213

អ្វី​ដែល​អ្នក​ធ្វើ​បាន សម្រេច​បាន ពួក​គេ​តែងតែ​បន្ទាប​មិន​សូវ​ឲ្យ​តម្លៃ ហើយ​គិត​ថា​រឿង​ហ្នឹង​នរណា​ក៏​ធ្វើ​បាន មិនមែន​តែ​អ្នក​នោះ​ទេ។ ជា​ទូទៅ​ពួកគេ​តែងតែ​រក​នឹក​ពី​ភាព​អវិជ្ជមាន​ក្នុង​ជោគជ័យ​នោះ​មក​និយាយ

១) និយាយ​អាក្រក់​ពី​ក្រោយ​ខ្នង

ពេល​ជួប​មិត្តភក្តិ​របស់​អ្នក ឬ​មនុស្ស​ដែល​ស្គាល់​អ្នក មនុស្ស​នេះ​មិន​ចេះ​លើក​សរសើរ​អ្នក​នោះ​ទេ ហើយ​មាន​តែ​និយាយ​ពាក្យ​បន្តុះបង្អាប់​រក​គ្រប់​ប្រធានបទ ទាំង​ដែល​រឿង​ខ្លះ​វា​មិនមែន​ជា​ការ​ពិត​ផង​នោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក