អាហារ​ ៣ ប្រភេទ​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម​លឿន​បំផុត ហើយ​មនុស្ស​ភាគ​ច្រើន​នៅ​តែ​ចូលចិត្ត​ទទួល​ទាន

អាហារ ៣ ប្រភេទ​ខាង​ក្រោម​នេះ ជា​ទូទៅ​គឺ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត ហើយ​ជំងឺ​ក្រិន​ថ្លើម​ក៏​ងាយ​នឹង​កើត​មាន​ឡើង​មក​លើ​អ្នក​ផង​ដែរ៖

៣) គ្រឿង​ក្នុង​សត្វ

Img 5105 Jpg 1548925644 3664 1548929430

មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ណាស់ នូវ​ការ​ទទួល​ទាន​ផ្នែក​គ្រឿង​ក្នុង​របស់​សត្វ ដូច​ជា​បេះដូង ថ្លើម ឬ​ខួរក្បាល​របស់​វា។ តាម​ការ​ណែនាំ​អ្នក​គួរ​តែ​ដាក់​កំហិត​ក្នុង​ការ​ទទួល​ទាន​អាហារ​ប្រភេទ​នេះ ព្រោះ​វា​ងាយ​នឹង​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​លើស​ឈាម ជំងឺ​បេះដូង និង​ជំងឺ​ថ្លើម​ឆាប់​រហ័ស​បំផុត។

មូលហេតុ​គឺ​ដោយសារ​នៅ​ក្នុង​សរីរាង្គ​របស់​សត្វ វា​មាន​ផ្ទុក​កូលេស្តេរ៉ុល​ខ្ពស់ ហើយ​ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន​ច្រើន អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ​ឆាប់​បំផុត។។ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ក្រិន​ថ្លើម​ក៏​កើត​មាន​លឿន​ដូច​គ្នា។

២) ចំណី​អាហារ​ដុះផ្សិត

Thuc Pham Moc 1046

អ្នក​ខ្លះ​គិត​ថា​មិន​អី​ទេ ដោយ​ឃើញ​ផ្សិត​ដុះ​លើ​អាហារ​នោះ​តែ​បន្តិចបន្តួច ហើយ​ក៏​ព្យាយាម​យក​អ្វី​មក​ឆ្កឹះ​វា​ចេញ ​រួច​យក​ទៅ​ចម្អិន​ជា​ថ្មី។ យ៉ាង​ណា​វា​មិន​អស់​នោះ​ទេ ដោយ​ជាតិ​អេផ្លាតុកស៊ីន​គឺ​នៅ​តែ​មាន​ក្នុង​អាហារ​នោះ ហើយ​ក៏​ជា​សារធាតុ​ដែល​បង្ក​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​មហារីក​កម្រិត ១។

លើស​ពី​នេះ​វា​ធ្វើ​ឲ្យ​ខូច​ថ្លើម ឬ​ឈាន​ទៅ​ដល់​ការ​កើត​ជំងឺ​ក្រិន​ថ្លើម ប្រសិន​អ្នក​នៅ​បន្ត​ទទួល​ទាន​ជា​រឿយៗ​ទៀត​នោះ។

១) ភេសជ្ជៈ​មាន​ជាតិ​អាកុល

Wein 759x500

មិន​ថា​តែ​ប្រភេទ​ស្រាបៀ ស្រា​ក្រហម ឬ​ភេសជ្ជៈ​បែប​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​ផ្ទុក​ជាតិ​អាកុល ហើយ​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន ពុំ​មាន​ការ​កំណត់​សម្រាប់​ខ្លួន​ឯង ​នោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ក្រិន​ថ្លើម​គឺ​មាន​ខ្ពស់​បំផុត ហើយ​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ទេ អ្នក​នឹង​ឃើញ​រោគ​សញ្ញា​ចេញ​មក​ហើយ។

លើស​ពី​នេះ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន ក៏​នាំ​ឲ្យ​ចុះ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ ​និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ផង​ដែរ បែប​ហ្នឹង​គួរ​តែ​ជៀសវាង ឬ​យូរៗ​ម្តងម្កាល​បាន​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក