ជ្រើសរើស​កាត​មួយ ដើម្បី​ទម្លាយ​នូវ​អារម្មណ៍​លំបាក​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ពេល​នេះ

ពេល​ខ្លះ​យើង​មាន​អារម្មណ៍​មិន​សុខស្រួល​នោះ​ទេ តែ​បើ​សួរ​ថា​ដោយសារ​បញ្ហា​អ្វី គឺ​ពិបាក​នឹង​ដឹង​ដូច​គ្នា។ ធ្លាប់​ជួប​ទេ​ស្ថានភាព​មួយ ដែល​មាន​អារម្មណ៍​ថា​ធុញថប់ មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់ ហើយ​ចង់​នៅ​ស្ងាត់​តែ​ម្នាក់​ឯង?

តាម​រយៈ​ការ​ធ្វើ​តេស្ត​មួយ​នេះ សូម​អ្នក​ជ្រើសរើស​កាត​មួយ ដើម្បី​យើង​ជួយ​អ្នក​ទម្លាយ​នូវ​អារម្មណ៍​ដ៏​លំបាក​ដែល​អ្នក​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះ។

កាត​ទី ១

1

អារម្មណ៍​ខាង​ក្នុង​របស់​អ្នក ហាក់​កំពុង​តែ​បន្ទោស​អ្នក​ដទៃ​សម្រាប់​អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​ជីវិត​របស់​អ្នក។ អ្នក​តែងតែ​គិត​ថា សំណាង​មិន​មាន​សម្រាប់​អ្នក​ទាល់​តែ​សោះ មិន​ថា​តែ​ក្នុង​ការ​រកស៊ី​ឬ​ការងារ​អ្វី​ផ្សេងៗ ឬ​សូម្បី​តែ​ស្នេហា មួយ​ផ្សេង​ទៀត​អ្នក​អន់​ចិត្ត​នឹង​ការ​ដែល​គេ​មើល​មិន​ឃើញ​ពី​តម្លៃ​នៃ​ការ​ខិតខំ​របស់​អ្នក។

អ្នក​គួរ​តែ​ឈប់​យក​ខ្លួន​ជា​ជនរងគ្រោះ​គ្រប់​ពេល​ទៀត​ទៅ ហើយ​ក្រោក​ឈរ​ឡើង​ទោះ​គេ​មិន​មើល​ឃើញ​ពេល​នេះ តែ​គង់​ថ្ងៃ​ណា​មួយ​គេ​នឹង​ស្តាយ​ក្រោយ​ដែល​គេ​មើល​រំលង​មនុស្ស​ល្អ​ដូច​ជា​អ្នក​ជាក់​ជា​មិន​ខាន។

កាត​ទី ២

2


ភាព​ខ្មៅ​ងងឹត​នៅ​ខាង​ក្នុង​ចិត្ត​របស់​អ្នក​ពេល​នេះ គឺ​ដោយសារ​តែ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គេ​ហាក់​មិន​យល់​ពី​អ្នក​ទាល់​តែ​សោះ។ បែប​ហ្នឹង​ការ​ធ្វើ​នូវ​រឿងរ៉ាវ​មួយ​ចំនួន នាំ​ឲ្យ​គេ​មើល​មក​ថា​មិន​ល្អ តែ​ការ​ពិត​សម្រាប់​អ្នក​គឺ​មើល​ឃើញ​ក្នុង​ផ្លូវ​ផ្សេង។

កុំ​ព្យាយាម​ពន្យល់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពី​ផែនការណ៍​របស់​អ្នក ដោយ​ត្រឹម​ខ្លួន​ឯង​ជា​ខ្លួន​ឯង ខ្លួន​ឯង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ នោះ​ហើយ​ជា​រឿង​ដែល​ត្រូវ​ធ្វើ និង​ចុងក្រោយ​នៅ​ពេល​សម្រេច​ជោគជ័យ​ផ្លែផ្កា​សឹម​ឲ្យ​គេ​បាន​ឃើញ​ក៏​មិន​ហួស​ពេល​ដែរ។

កាត​ទី ៣

3

បញ្ហា​ដែល​កំពុង​ញាំញី​ផ្លូវ​ចិត្ត​អ្នក​ពេល​នេះ គឺ​ការ​ដែល​អ្នក​គិត​អំពី​ចិត្ត​អ្នក​ដទៃ​ខ្លាំង​ជាង​គិត​អំពី​សេចក្តី​សុខ​ខ្លួន​ឯង។ គ្មាន​មនុស្ស​ណា​ដែល​ល្អ​គ្រប់​ដប់​នោះ​ទេ ទោះ​អ្នក​មាន​ចំណុច​មិន​ល្អ​មួយ ក៏​មិន​ប្រាកដ​ថា ៩ ទៀត​មិន​ល្អ​ទាំង​អស់​នោះ​ដែរ។

នៅ​ពេល​លឺ​ពាក្យ លឺ​ការ​និយាយ​ពី​អ្នក​ដទៃ ក៏​ងាយ​នឹង​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​របស់​អ្នក ហើយ​ប៉ះពាល់​ដល់​ការ​ស្មិងស្មាធិ៍​របស់​អ្នក​ជា​ខ្លាំង។ ស្តាប់​ទៅ​អ្នក​ដូច​ជា​ងាយស្រួល​ពេក​ហើយ ដែល​ត្រឹម​ការ​និយាយ​របស់​គេ​អាច​បំផ្លាញ​ផែនការណ៍​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​របស់​ខ្លួន​បាន​នោះ បែប​នេះ​ចូរ​កុំ​ព្យាយាម​បិទ​មាត់​គេ តែ​អ្នក​អាច​បិទ​ត្រចៀក​ខ្លួន​ឯង និង​កាត់ផ្តាច់​ការ​គិត​របស់​ខ្លួន​ឯង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក