Apple រាយការណ៍ថានឹងបន្ថយបរិមាណនៃការផលិត Airpods ដោយសារមូលហេតុនៃការលក់ធ្លាក់ចុះ

យោងតាមរបាយការណ៍ថ្មីមួយពីសារព័ត៌មាន Nikkei Asia បានអោយដឹងថាក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត AirPods ដែលពេញនិយមបំផុតរបស់ខ្លួនប្រមាណ ២៥% ទៅ ៤០% ដោយសារតែការលក់ធ្លាក់ចុះ ជាមួយលទ្ធផលនៃការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មផលិតកាសស្តាប់ត្រចៀកឥតខ្សែ។

យោងតាមរបាយការណ៍ដែលដកស្រង់ប្រភពដដែលនោះបានឱ្យដឹងពីផែនការផលិតកម្មរបស់ក្រុមហ៊ុន Apple ថា ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះគ្រោងនឹងផលិតតែ AirPods ប្រមាណ ៧៥ ទៅ ៨៥ លានគ្រឿងប៉ុណ្ណោះសំរាប់ពេលវេលាប៉ុន្មានដែលនៅសល់នៃឆ្នាំ ២០២១ នេះ ខណៈដែលគោលការណ៍ដំបូងក្រុមហ៊ុនបានគ្រោងថានឹងមានគោលដៅផលិតរហូតទៅដល់ ១១០ លានគ្រឿង។

មនុស្សដែលបានដឹងអំពីបញ្ហានេះបាននិយាយថា“ ការកាត់បន្ថយការបញ្ជាទិញដ៏សំខាន់បំផុតគឺសម្រាប់ត្រីមាសទី ២ ឆ្ពោះទៅដើមត្រីមាសទី ៣” ។ កម្រិតស្តុក (នៅក្នុងឃ្លាំង) និងឃ្លាំងស្តុករបស់ AirPods នាពេលបច្ចុប្បន្នគឺខ្ពស់ ហើយតំរូវការមិនខ្លាំងដូចការរំពឹងទុកនោះទេ។

របាយការណ៍មិនបានបញ្ជាក់ថាតើផលិតផល AirPod ម៉ូដែលជាក់លាក់ណាមួយនឹងកាត់បន្ថយក្នុងការផលិតនោះទេ ខណៈដែលផលិតឥល AirPods បច្ចុប្បន្នរបស់ Apple រួមមានដូចជា កាស AirPods Pro កាស AirPods ជំនាន់ទី ២ ដែលសាកថ្មឥតខ្សែ និងកាសក្ដោបត្រជៀក AirPods Max តម្លៃ ៥៥០ ដុល្លារ។

1


ឈានដល់ដំណាច់ឆ្នាំ ២០២០ Apple បានធ្វើបច្ចុប្បន្នភាពផលិតផលរបស់ខ្លួនទាំងមូលដែលមានចាប់ពី iPhone, iPads, Macs, នាឡិកាដៃ Apple Watch និងរបស់ជាច្រើនទៀត។

AirPods ដែលបានគ្រប់គ្រងទីផ្សារកាសស្តាប់ត្រចៀកឥតខ្សែចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងគឺជាផលិតផលមួយក្នុងចំណោមផលិតផលរបស់ក្រុមហ៊ុន Apple តែមួយគត់ដែលមិនទទួលបានការធ្វើឱ្យប្រសើរឡើងនៅចុងឆ្នាំនេះ។

ខណៈពេលនេះ ក៏មានលេចពាក្យចរចាមអារាមមកថា ក្រុមហ៊ុន Apple កំពុងធ្វើការលើការផលិតកាសឥតខ្សែ AirPods ជំនាន់ទី ៣ ជាមួយនឹងការរចនាស្រដៀងនឹង AirPods Pro ប៉ុន្តែពុំមានភ្ជាប់មកនូវមុខងារ“ Pro” ដូចជា Active Noise Cancelings នោះទេ។

អ្នកវិភាគព័ត៌មានបែកធ្លាយរបស់ Apple លោក Ming-Chi Kuo មានប្រសាសន៍ថាការផលិត AirPods ថ្មីនឹងចាប់ផ្តើមនៅត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះ៕

2