លោក David Moyes ឆ្លើយតបព័ត៌ចាក់ចូច West Ham ចង់​ទិញ Tammy Abraham ក្នុង​តម្លៃ៤០លានផោន

ចំណុចសំខាន់៖

-ក្រុមតោខៀវ Chelsea បានកំណត់តម្លៃ ៤០ លានផោនទៅលើតម្លៃ Tammy Abraham ។

-លោក David Moyes បានប្រកែកថា West Ham មិនអាចឆ្លើយតបនឹងតំលៃស្នើរសុំរបស់គាត់បានទេ។

-លោក Moyes មានប្រសាសន៍ថា Hammer នឹងស្វែងរកជម្រើសដែលមានតម្លៃថោកជាង។

Skysports Tammy Abraham Chelsea_5302145

លោក David Moyes បាននិយាយប្រាប់ Sky Sports ទាក់ទងនឹងតម្លៃខ្លួនរបស់ Tammy Abraham ថា៖“ សុំបដិសេធទាំងស្រុង យើង​នឹង​បដិសេធ។ ដូច្នេះប្រើសិន​បើ​តួរលេខដូច​អ្វី​ដែល​គេ​បាន​និយាយ​មែន​!​យើង​សូមបដិសេធ"។

42400166 9528481 The_23_year_old_has_fallen_out_of_favour_under_new_Chelsea_boss_ A 9_1619949568788

"យើង​គ្មានលុយច្រើន​ដូចនេះ​ទេ យើងក៏មិនទិញ​ខ្សែប្រយុទ្ធណាម្នាក់ដែលមានតម្លៃថ្លៃប៉ុណ្ណឹង​ដែរ។ តើនោះជាតួលេខនៃការចំណាយសរុបរបស់​យើងឬ? វាប្រហែលជាល្អ ប៉ុន្តែអ្នកមិនដឹងនៅទីនេះទេយ៉ាងម៉េចនោះ​ទេ។ ខ្ញុំគិតថាយើងនឹងមិនចំណាយលុយទិញកីឡាករណាម្នាក់​នោះ​ទេ។​​ វា​ពិត​ជា​ភ្ញាក់ផ្អើល​បើ​យើង​ទិញកីឡាករ​ណាម្នាក់មក​មែន​នោះ"។

0_Premier League West Ham United V Chelsea

Abraham បាន​ក្លាយ​ជា​ខ្សែប្រយុទ្ធចំណែក​លើសរបស់​ក្លិប ​ក្រោយ​ពេល​លោក  Thomas Tuchel ផ្ទេរមក Chelsea។ ក្រៅ​ពី​នេះខ្សេប្រយុទ្ធរូបនេះក៏​មាន​របួសញឹកញាប់​ផង​ដែរ។ កីឡាករជម្រើស​ជាតិ​អង់គ្លេស​រូបនេះ​ធ្លាក់ទម្រង់​លេង​យ៉ាងខ្លាំង​ហើយ​ក្លិប​មាន​បំណង​ចង់​ចេញ​ទៀត​ផង។

65aaabe2 D2e0 4fcc 920c E66ba664caf8

បែបនេះក្ដី! Chelsea បាន​កំណត់​តម្លៃ៤០លានផោន​ ។ Abraham ស៊ុត​បញ្ជូល​ទី​បាន​១២​គ្រាប់ និង​បញ្ជូនបាល់​បាន៦​លើក​ក្នុង​៣២​ប្រកួតនៃ​រដូវ​កាល​នេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN