Solskjaer: ‘Liverpool សមតែឈ្នះហ្នឹង​ហើយ

លោក Ole Gunnar Soslkjaer បាននិយាយថា United បានបណ្តោយឱ្យរបូតគ្រាប់បាល់នៅក្នុងគ្រាសំខាន់នៃការប្រកួតនេះ។ បិសាចក្រហមគួរតែតស៊ូឲ្យខ្លាំងជាងមុនបន្ទាប់ពីចាប់ផ្តើមការ​ប្រកួតបាន​ល្អ។

1_2021 05 11

នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតលោក Ole Gunnar Solskjaer បាននិយាយថា៖“ ពួកគេ [Liverpool] សមនឹងទទួលបានជ័យជម្នះ។យើងបានបណ្តោយឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងពេលដ៏សំខាន់នៃការប្រកួត"។

"យើងបានផ្តល់ឱ្យពួកគេយ៉ាងហោចណាស់ ២ គ្រាប់។ បន្ទាប់មកយើងរកគ្រាប់បាល់បានម្តងទៀត និងមានឱកាសដ៏ធំមួយគ្រាសំខាន់ៗ ប៉ុន្តែ​មិនអាច​សម្រេច​បាន"។

Skysports Solksjaer Man Utd_5380898

គ្រូបង្វឹករបស់ក្រុមបិសាចក្រហមរូបនេះបានបន្តទៀតថា៖“ ភាពមុតស្រួច និងការដាក់សម្ពាធរបស់ពួកគេគឺខ្លាំងក្លាណាស់។ យើង​លេង​មិនល្អ​ដោយ​ខ្លួនឯង ។ នៅ​វគ្គ​ទី​២​យើង​ឲ្យ​ពួក​គេ​រក​បាន​គ្រាប់បាល់​ស្រួលៗ​ពេក ហើយចូល​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ក៏​មិន​គួរប្រហែស​បែប​នេះ​ដែរ"។

9c896213 5102 4cdc A61a 831c9d5c7c62

នេះ​គឺ​ជាបរាជ័យ​ទី​២​ក្នុង​សប្ដាហ៍​នេះ បន្ទាប់​ពី​លើក​ទី​មួយ​ចាញ់​ក្រុម Leicester City តែ​យ៉ាង​ណា​! បិសាចក្រហមបន្ត​ឈរ​លេខ​២ដដែលនិង​តាម​ពី​ក្រោយ​ក្រុម Man City ដែល​ជា​ម្ចាស់​ពានរង្វាន់ទៅ​ហើយ​នោះ​ដល់​ទៅ​១០​ពិន្ទុ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN