Park Hang-seo មិនចង់ដាក់សម្ពាធកីឡាកររបស់ខ្លួនក្រោយមានទំនុកចិត្តអាចលេងបានល្អទល់នឹងម៉ាឡេស៊ី

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមមិនចង់ដាក់សម្ពាធលើក្រុមកីឡាកររបស់លោកនៅមុនការប្រកួតជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup / ២០២៣ ក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២២ ទល់នឹងប្រទេសម៉ាឡេស៊ីនៅយប់នេះទេ។

Hlv Park Hang Seo Khong Viec Gi Phai Roi Viet Nam Ca1546237112

នៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះគ្រូបង្វឹកមកពីប្រទេសកូរ៉េខាងត្បូងជឿជាក់ថា កីឡាករអាចបង្ហាញសមត្ថភាពបានល្អបំផុត ក៏ដូចជាឈ្នះលើជម្រើសជាតិម៉ាឡេស៊ីផងដែរ។

យោងតាមលោក Park គាត់ និងបុគ្គលិកគ្រូបង្វឹកផ្សេងទៀតបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយកីឡាករដើម្បីធានាថាពួកគេស្ថិតក្នុងស្ថានភាពល្អបំផុតទាំងផ្លូវចិត្តនិងរាងកាយ។

Park Hang Seo Viet 1200x774

មានវត្តមាននៅក្នុងសន្និសីទកាសែតនេះផងដែរគឺខ្សែបម្រើរបស់ក្រុមគឺ Luong Xuan Truong បាននិយាយថាសកម្មភាពលេងទល់នឹងប្រទេសម៉ាឡេស៊ីមិនមែនជាការងារងាយស្រួលនោះទេ។តាមការ​លើកឡើងរបស់  Xuan Truong គាត់ និងមិត្តរួមក្រុមរបស់គាត់នឹងបង្ហាញខ្លួនដោយប្រយ័ត្នប្រយែង ខណៈពេលដែលកំពុងស្វែងរកឱកាសល្អបំផុត ដើម្បីវាយប្រហារតំបន់ការពាររបស់ម៉ាឡេស៊ី។

EF588C41 DFC7 495D 9FF0 7278B7DFDBE3

ជម្រើសជាតិវៀតណាមនឹងលេង​ទល់​ជាមួយម៉ាឡេស៊ី​ដោយ​គ្មានវត្តមានខ្សែបម្រើល្អបំផុតរបស់ខ្លួន Nguyen Quang Hai ដោយសារតែការជាប់​ពិន័យ(កាតលឿង២ដង) ហើយកន្លែងទំនេរដែលនៅសល់របស់​គេត្រូវបំពេញដោយ Luong Xuan Truong ។

ក្រុមរបស់លោក Park Hang-Soe បច្ចុប្បន្នកំពុងឈរកំពូលតារាងពូល G មាន ១៤ ពិន្ទុតាមពីក្រោយដោយអេមីរ៉ាតអារ៉ាប់រួមមាន ១២ ពិន្ទុ ហើយថៃ និងម៉ាឡេស៊ីមាន ៩ ពិន្ទុ ឥណ្ឌូនេស៊ីនៅ​បាតតារាងមាន១ពិន្ទុ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN