នៅរយៈពេលនៃចុងសប្តាហ៍ខាងមុខនេះ ចំថ្ងៃទី ២៤/២៥ ធ្នូ អ្នកកើតឆ្នាំទាំង ៣ នេះ នឹងជួបសំណាង ហើយមានជោគជតារាសីឡើងខ្ពស់សម្រាប់ជីវិតរបស់ពួកគេ៖
អ្នកកើតឆ្នាំច (ឆ្កែ)
ពួកគេជាមនុស្សដែលសុភាពរាបសា ហើយរមែងមានការឧស្សាហ៍ព្យាយាមក្នុងជីវិត តែយ៉ាងណារាល់បញ្ហាដែលពួកគេជួបរមែងត្រូវបានជួយពីអ្នកដទៃ។
នៅក្នុងពេលវេលា ២ ថ្ងៃបន្ទាប់នេះ សម្រាប់អ្នកកើតឆ្នាំច គឺដល់ពេលទទួលយកលាភជ័យក្នុងវិស័យការងារ និងជំនួញរបស់ពួកគេហើយ។ កំឡុងពេលខាងមុខ ទ្រព្យដែលធ្លាប់ហូរចេញទៅនឹងរួមចូលត្រលប់មកវិញ ហើយមកបំពេញកន្លែងដែលបាត់បង់ ឲ្យពេញដូចដើម ឬហៀរច្រើនជាងមុនទៅទៀត។
អ្នកកើតឆ្នាំមមី (សេះ)
ជាមនុស្សដែលមានភាពរហ័សរហួន វាងវៃជាងមនុស្សទូទៅដទៃទៀត ដូច្នេះហើយពួកគេងាយនឹងមានការឈានមុខគេក្នុងការចាប់ផ្តើមទាំងក្នុងអាជីពការងារនិងជំនួញ។ ប៉ុន្តែមួយរយៈមុនពួកគេមិនសូវមានសំណាងទាល់តែសោះ ដ្បិតបើជាមនុស្សដែលខិតខំធ្វើការងារយ៉ាងមមាញឹកហើយក៏ដោយ។
យ៉ាងណានៅរយៈពេល ២ ថ្ងៃបន្ទាប់ចំចុងសប្តាហ៍នេះ ដល់ពេលវេលារបស់អ្នកហើយ ដែលនឹងមានលាភសំណាងធ្លាក់ពីលើមេឃ នាំឲ្យអាជីពការងារនិងជំនួញកាន់តែរលូនទៅមុខ ហើយនឹងចាក់គ្រឹះឲ្យអ្នកកាន់តែរឹងមាំ ហើយចាំទទួលយកទៅនៅពាក្យកោតសរសើរនិងគោរពពីមនុស្សជុំវិញខ្លួនរាប់មិនអស់។
អ្នកកើតឆ្នាំខាល (ខ្លា)
ជាមនុស្សដែលជួបបញ្ហាច្រើនក្នុងជីវិត តែមិនដែលចុះញ៉ម ចុះចាញ់វានោះទេ ។ អ្នកតែងតែក្លាហានក្នុងការប្រលូកនៅជំហានថ្មី ដែលអាចធ្វើឲ្យជីវិតអ្នកល្អប្រសើរជាងមុន។
ហោរាសាស្រ្តបានដំណាលមកថា នៅរយៈពេលថ្ងៃសៅរ៍-អាទិត្យនេះ សម្រាប់អ្នកកើតឆ្នាំខាល ពួកគេនឹងទទួលបានកាក់សំណាងធ្លាក់ក្នុងហោប៉ៅ ជួយឲ្យលុយហូរចូលដូចទឹក ផលចំណេញបានច្រើនជាងខែៗមុន តែកុំភ្លេចថែទាំសុខភាពឲ្យបានល្អផង នោះភាពចម្រុងចម្រើននឹងមានស្ថិតស្ថេររយៈពេលយូរអង្វែង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក