សកម្មភាពទាំង ៥ ដូចបង្ហាញខាងក្រោម ជាពិសេសសម្រាប់អ្នកដែលទទួលទានប្រើប្រាស់ចង្កឹះ ចាំបាច់ត្រូវតែជៀសឲ្យបាន ព្រោះតាមតំណមពីបុរាណគេជឿថា ជាសកម្មភាពហៅព្រលឹង វិញ្ញាណអាក្រក់ ដែលនាំឲ្យជីវិតជួបសំណាងមិនល្អ ហើយប៉ះពាល់ដល់សុខភាពខ្លួនឯងនិងក្រុមគ្រួសារ៖
៥) កុំទម្លាប់ញាក់ជើង
គ្នាយើងខ្លះពេលលឺភ្លេងគឺមានទម្លាប់ញាក់បាតជើងទៅតាមភ្លេង ប៉ុន្តែតាមតំណមចាស់បុរាណគេថាមិនឲ្យធ្វើសកម្មភាពបែបហ្នឹង កំឡុងពេលនៅតុអាហារនោះទេ ព្រោះវាងាយនឹងនាំឲ្យអ្នកខ្សត់ទ្រព្យទៅពេលខាងមុខ។
៤) ដាក់ចង្កឹះបញ្ឈរក្នុងចានបាយ
អ្នកដែលដាក់ចង្កឹះបញ្ឈរក្នុងចានបាយ ប្រៀបដូចជាកំពុងសែនបាយនោះឲ្យអ្នកដែលបានចែកឋានទៅ ដូច្នេះគេមិនទម្លាប់ឲ្យដាក់បែបហ្នឹងឡើយ។
៣) យកចង្កឹះគោះចានបាយ
តាមទម្លាប់ ការដែលយកចង្កឹះគោះចានបាយ ប្រៀបដូចជាកំពុងបន្លឺសំឡេងហៅព្រលឹងវិញ្ញាណអាក្រក់ នាំឲ្យកើតមានឥទ្ធិពលមិនល្អមកលើខ្លួនអ្នក។ សកម្មភាពនេះគេជឿថា អាចនាំឲ្យអ្នកជួបបញ្ហាសុខភាពនៅពេលខាងមុខ។
២) ចាប់ម្ហូបពីគ្នាទៅគ្នា ឬភ្ជាប់ចង្កឹះ
បើគេចាប់ម្ហូបឲ្យអ្នក គួរឲ្យគេចាប់ដល់ចាន កុំទម្លាប់យកចង្កឹះទៅចាប់តពីគេឲ្យសោះ។ តាមក្បួនបុរាណគេបញ្ចៀសមិនឲ្យក្មេងៗទម្លាប់ធ្វើបែបហ្នឹងទេ។
១) ចាប់ម្ហូបឡើង ហើយទម្លាក់ចុះវិញ
គេក៏មិនបង្រៀនឲ្យកូនចៅ មានទម្លាប់ចាប់ម្ហូបឡើងហើយដាក់ចុះមកក្នុងចានវិញដែរ។ បើចាប់ហើយ ត្រូវតែយកទៅដាក់ក្នុងចានរបស់ខ្លួន។ ទម្លាប់នេះ មើលទៅគួរឲ្យខ្ពើមរអើមហើយ មួយផ្សេងទៀតតាមក្បូនហុងស៊ុយ ក៏ជាទម្លាប់ដែលនាំឲ្យកើតមានសំណាងមិនល្អផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក