កុំ​តឹងតែង​ពេក បណ្ដោយ​កូន​ឲ្យ​ដើរ​ជើង​ទទេ​ខ្លះ​ទៅ ព្រោះ​អាច​ផ្តល់​ប្រយោជន៍​ធំៗ​នឹក​ស្មាន​មិន​ដល់

អាណាព្យាបាល​សព្វថ្ងៃ​តែងតែ​មាន​ការ​ព្រួយបារម្ភ មិន​ចង់​ឲ្យ​កូន​ដើរ​ជើង​ទទេ ព្រោះ​ខ្លាច​ពួក​គេ​មាន​មេរោគ​ចូល​ជើង ឬ​មុត​ជើង​ដោយ​ប្រការ​ណា​មួយ។ យ៉ាង​ណា​បើ​នៅ​កន្លែង​សុវត្ថិភាព និង​មើល​ទៅ​មិន​កខ្វក់​ដែរ​នោះ គួរ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ដើរ​ជើង​ទទេ ល្អ​ជាង​មាន​ទ្រនាប់​ជើង ព្រោះ​អី​វា​អាច​ផ្តល់​ប្រយោជន៍​ចម្បង​ដូច​ខាង​ក្រោម៖

៤) ជួយ​ឲ្យ​ជើង​លូតលាស់​តាម​ធម្មជាតិ

Ice_screenshot_20210803 140752

ក្មេង​ដែល​ពាក់​ស្បែក​ជើង​ញឹកញាប់​ពេក ពេល​ទម្លាប់​ម្រាម​ជើង​របស់​ពួក​គេ​ត្រូវ​ខ្ទាស់​ជាមួយ​ខ្សែ​ក្រវាត់​ស្បែក​ជើង យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ម្រាម​ជើង​របស់​ពួក​គេ​ដុះ​មក​មិន​ស្អាត​ដូច​ម្រាម​ជើង​ធម្មជាតិ​នោះ​ទេ។

ដូច្នេះ​ហើយ​បើ​ចង់​ឲ្យ​ទារក​មាន​ទម្រង់​ជើង​លូតលាស់​មក​ស្អាត​បែប​ធម្មជាតិ និង​មាន​ឆ្អឹង​ពេញលេញ គួរ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ដើរ​ដោយ​គ្មាន​ស្បែក​ជើង​ច្រើន ឬ​ប្រើ​ស្បែក​ជើង​ដែល​មិន​តឹង​ពេក ប្រសិន​ជា​ចាំ​បាច់។

៣) ជួយ​អភិវឌ្ឍ​ខួរក្បាល​ក្មេង

Dad7113da7d9b1962740ed917b9e025d 15365500160941312982659

បើ​តាម​ការ​ស្រាវជ្រាវ​នៅ​ផ្នែក​ជើង​ក៏​ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ដោយ​សរសៃប្រសាទ​ជា​ច្រើន​ផង​ដែរ ដូច្នេះ​បើ​ឲ្យ​ពួក​គេ​ដើរ​នៅ​លើ​ក្រួស ដែល​មាន​ឥទ្ធិពល​អាច​រំញោច​សរសៃប្រសាទ​ឲ្យ​ដឹង​ថា ឈឺ ដឹង​ថា​មាន​ការ​ប៉ះ​ទង្គិច ឬ​ដើរ​នៅ​លើ​ឥដ្ឋ​ដែល​ផ្លាស់ប្តូរ​សីតុណ្ហភាព​ភ្លាមៗ នោះ​ខួរក្បាល​របស់​ពួក​គេ​នឹង​មាន​ការ​រំញោច បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​នៃ​អារម្មណ៍​ទៅ​កាន់​ខួរក្បាល​លឿន​ជាង​ក្មេង​ទូទៅ។

២) អាច​ចេះ​រៀន​ដើរ​បាន​ឆាប់​រហ័ស

ក្មេង​ដែល​ពាក់​ស្បែក​ជើង​ មិន​ងាយ​ចេះ​ដើរ​ទេ ព្រោះ​ស្បែក​ជើង​របស់​ពួក​គេ​ធ្វើ​ឲ្យ​ងាយ​រអិល​ដួល​ទៅ​លើ​ដី ហើយ​បើ​ប្រើប្រាស់​ជើង​ទទេ​សុទ្ធ​សាធ នោះ​ពួក​គេ​ក៏​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ទប់​លំនឹង​ខ្លួន ហើយ​ងាយ​ឆាប់​ចេះ​ដើរ​ថែម​ទៀត​ផង។

១) ពង្រឹង​ការ​ចងចាំ

19690 Di Chan Dat

តាម​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​នៅ​ឯ​សហរដ្ឋអាមេរិក បាន​បែងចែក​ក្មេង​ជា ២ ប្រភេទ​មួយ​ក្រុម​ជា​ក្មេង​ដើរ​ជើង​ទទេ មួយ​ក្រុម​ជា​ក្មេង​ពាក់​ស្បែក​ជើង ហើយ​ជា​លទ្ធផល​ឃើញ​ថា ខួរក្បាល​របស់​ក្មេង​ដើរ​គ្មាន​ស្បែក​ជើង គឺ​ពួក​គេ​សកម្ម​ជាង ហើយ​យល់​ពី​ការ​គេច​នៅ​ឧបសគ្គ​ដើម្បី​ការពារ​ជើង​ពី​របួស ហើយ​ក៏​រំញោច​តំបន់​នៃ​ការ​ចងចាំ​របស់​ខួរក្បាល ឲ្យ​បាន​ល្អ​ជាង​មុន​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ​ក្នុង​ស្រុក