តើអ្នកគេងយ៉ាងដូចម្តេច? គេងផ្ទុយគ្នា គេងអោបដៃគូរបស់អ្នក ឬប្រហែលជាគងជើងគ្នា ស្រមុក និងមិនផ្តល់កន្លែងទំនេរដល់ដៃគូរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ការដេកលក់ ឬរបៀបដែលអ្នកគេង អាចប្រាប់រឿងជាច្រើនអំពីជីវិតស្នេហារបស់អ្នក។
អ្នកអាចមានអារម្មណ៍ថា តើវាអាចទៅរួចយ៉ាងដូចម្តេច? ជាការពិតណាស់ មានរឿងមួយចំនួនដែលត្រូវបានគេធ្វើតេស ហើយវាគ្រប់គ្រងរបៀបដែលអ្នកបានគេងជាមួយដៃគូររបស់អ្នក និងភាសារាងកាយរបស់អ្នក ខណៈពេលដែលអ្នកបានលង់លក់នៅក្នុងក្តីសុបិន្ត។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនេះវាបង្ហាញពីទំនាក់ទំនងរបស់អ្នកយ៉ាងច្រើន។ ដូច្នេះសូមទៅតាមដានទាំងអស់គ្នា៖
១. គេងបែរខ្នងដាក់គ្នា ៖ គេងបែរខ្នងដាក់គ្នា ប្រសិនបើវាកើតឡើងម្តងម្កាល វាគ្រាន់តែដោយសារតែពួកគេចង់គេងបានស្រួល ប៉ុន្តែប្រសិនបើនេះជារឿងកើតឡើងរាល់ថ្ងៃ អ្នកត្រូវជជែកគ្នាពីសំណើររវាងគ្នានឹងគ្នា ហើយរកដំណោះស្រាយ។
២. នារីគេងលើទ្រូងរបស់បុរស ៖ បុរសគេងធម្មតា ហើយនារីគេងនៅលើទ្រូងរបស់បុរស។ ពួកគេទាំងពីរនាក់មានសេចក្តីស្មោះស្ម័គ្រ ហើយប្តីប្រពន្ធមានអារម្មណ៍ថាពេញចិត្តនឹងគ្នា។
៣. គេងទល់មុខគ្នា ៖ គេងទល់មុខគ្នាទៅវិញទៅមក គឺបង្ហាញពីទំនាក់ទំនងធម្មតា និងការចាប់ផ្តើស្រលាញ់គ្នានាគ្រាដំបូង។
៤. បុរសគេងឱបពីក្រោយ ៖ ការគេងរបៀបនេះគឺមានតាំងពីយូរយាណាស់មកហើយ។ ការណ៍នេះមានន័យថាអ្នកទាំងពីរពិតជាមានសុភមង្គលជាមួយគ្នា ហើយស្រឡាញ់គ្នាទៅវិញទៅមក។
៥. គេងបែខ្នងដាក់គ្នា តែគេងជាប់គ្នា ៖ ការគេងរបៀបនេះ ប្ដីប្រពន្ធស្រឡាញ់គ្នាទៅវិញទៅមក តែពួកគេក៏គោរពគ្នាទៅវិញទៅមកផងដែរ។
៦. ស្ត្រីគេងឱបពីក្រោយ ៖ មានពេលខ្លះបុរសក៏ចង់គឲ្យខាងស្រីគេងឱបពីក្រោយដែរ។ ការគេរបៀបនេះមានន័យថាស្រ្ដីមានតួនាទីការពារបុរសដូចគ្នា។
៧. គេងអោបទល់មុខគ្នា ហើយជើងគងគ្នា ៖ ការគេងរបៀបនេះ គឺអ្នកទាំងពីរចេះថែរក្សាគ្នាទៅវិញទៅមក ដោយមិនប្រកាន់តួនាទីជាបុរស ឬស្រ្តីឡើយ។
៨. គេងផ្កាប់មុខ ៖ ការគេងរបៀនេះ គឺជាការជូនដំណឹងភ្លើងក្រហម។ វាបង្ហាញថាដៃគូទាំងពីរខ្វះទំនុកចិត្តខាងផ្លូវភេទ និងគួរឲ្យខ្លាច។
ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ និង
ផ្តល់សិទ្ធដោយ៖ khmerline