តើបញ្ហារបស់អ្នក កើតចេញមកពីណា? ដោយសារតែរឿងអ្វី?

ជ្រើសរើសរូបទន្សាយមួយដែលអ្នកគិតថា គូួរឱ្យស្រឡាញ់ខ្លាំងជាងគេ ដើម្បីដឹងថា អ្នកជួបបញ្ហាអ្វី? បញ្ហារបស់អ្នកកើតចេញពីអ្វី? ដោយសារតែអ្វី?

394af391b816a5b53bf7bb130ad033d9

1. កូនទន្សាយទី 1

រាល់បញ្ហារបស់អ្នក គឺផ្តើមចេញពីរឿងរ៉ាវស្នេហា។ វាអាចទៅរួចដែលគូស្នេហ៍របស់អ្នកជាមនុស្សដែលមានចរិត ខ្លួនមួយ ចង់ជិះទូកពីរ ដែលតែងតែចង់បង្កបញ្ហាឈ្លោះទាស់ជាមួយនឹងអ្នក។ លើសពីនេះទៅទៀត នេះគឺជាដំណាក់កាលដ៏លំបាកមួយដែលទាំងពីរមានការខឹងសម្បារយ៉ាងខ្លាំងចំពោះគ្នាទៅវិញទៅមក។ មិនមានវិធីផ្សេងទៀតសម្រាប់អ្នកទេ ប៉ុន្តែត្រូវដាក់ខ្លួន រណបចិត្តគំនិតចំពោះអ្នកដទៃ ដើម្បីអ្នកអាចស្តាប់ និងយល់បានច្រើនជាងនេះ។

2. កូនទន្សាយទី 2

បញ្ហារបស់អ្នកទាំងអស់ផ្តើមចេញពីពាក្យពីរម៉ាត់គឺ គ្រួសារ។ ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់របស់អ្នក មិនសូវចុះសម្រុងគ្នាទេ អ្នកតែងតែឈ្លោះជាមួយគេពីរឿងតូចទៅរឿងធំ។ ដំបូងអ្នកក៏គិតពីវិធីដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែក្រោយមកវាកាន់តែអស់សង្ឃឹម។ ហើយឥឡូវនេះអ្នកអនុញ្ញាតឱ្យវាអណ្តែតដោយខ្លួនឯង អ្នកលែងខ្វល់នឹងថែរក្សាអ្វីទៀតហើយ។

3. កូនទន្សាយទី 3

បញ្ហារបស់អ្នកទាំងអស់ គឺផ្តើមចេញពីការពិតដែលថាផ្លូវអនាគតជួបឧបសគ្គ ហើយមិនអាចទៅណាឆ្ងាយ។ ជាក់ស្តែង អ្នកមានផែនការ និងគោលដៅជាក់លាក់សម្រាប់ពេលអនាគត ប៉ុន្តែនៅក្នុងដំណើរការនៃការអនុវត្តមានបញ្ហាជាច្រើន ដែលមិននឹកស្មានដល់។ បច្ចុប្បន្នអ្នកកំពុងមានអារម្មណ៍ច្របូកច្របល់ និងអន់ចិត្តច្រើនរឿង ព្រោះអ្នកមិនអាចរកដំណោះស្រាយបាន។ ព្យាយាមឱ្យអស់ពីសមត្ថភាពនេះ គ្រាន់តែជាបញ្ហាប្រឈមតូចមួយដើម្បីជួយអ្នកឱ្យកាន់តែរឹងមាំ។

4. កូនទន្សាយទី 4

រាល់បញ្ហារបស់អ្នកកើតចេញពីការងារ។ អ្នកអាចជានិស្សិតបញ្ចប់ការសិក្សាថ្មីៗនេះ ដែលកំពុងស្វែងរកការរុករកជីវិត ឬមនុស្សដែលទើបតែបាត់បង់ការងារ។ នៅក្នុងបទសម្ភាសន៍ពីរបីលើកកន្លងមក អ្នកមិនបានបង្ហាញពីសមត្ថភាពពិតរបស់អ្នកដែលនាំឱ្យមានការបដិសេធពីក្រុមហ៊ុនជាច្រើន។ អ្នកកំពុងមានអារម្មណ៍បាក់ទឹកចិត្តហើយចង់បោះបង់៕

ប្រភព ៖ iOne / Knongsrok