តើអ្នកមានដឹងទេ! យកម្រាមដៃលូកចូលក្នុងរន្ធច្រមុះ អាចនាំឱ្យមានជំងឺរលាករ៉ាំរ៉ៃ (មានវីដេអូ)

យើងទាំងអស់គ្នាមានពេលខ្លះ យកម្រាមដៃលូកចូលក្នុងរន្ធច្រមុះពីពេលមួយទៅពេលមួយ។ យើងមានអារម្មណ៍រមាស់ ឬចង់សំអាតវា ហើយរឿងបន្ទាប់ដែលយើងដឹងថា យើងកំពុងដាក់ម្រាមដៃរបស់យើងចូលក្នុងច្រមុះ។

ប៉ុន្ដែតើវាធ្លាប់កើតឡើងចំពោះអ្នក ថាវាអាចមានគ្រោះថ្នាក់ឬទេ? អានអត្ថបទខាងក្រោមដើម្បីរកឱ្យឃើញថា ហេតុអ្វីបានជាអ្នកត្រូវគិតទ្វេដងមុននឹងយកម្រាមដៃលូកចូលក្នុងរន្ធច្រមុះ ...

បាក់តេរីគ្រោះថ្នាក់ដូចជា Staphylococcus aureus អាចចូលក្នុងខ្លួនរបស់អ្នក។ មេរោគទាំងនេះរស់នៅក្នុងប្រហោងឆ្អឹងរបស់អ្នក ហើយវាអាចចំលងរាល់ពេល ដែលលូកដាក់ម្រាមដៃរបស់អ្នកទៅក្នុងច្រមុះរបស់អ្នក។

1

ភាពស្មុគស្មាញមួយទៀត: ជញ្ជាំងច្រមុះមានការរលាក និងអាចក្លាយទៅជាជំងឺរ៉ាំរ៉ៃ។ ការយកម្រាមដៃលូកចូលក្នុងរន្ធច្រមុះ អាចធ្វើឱ្យរបួសភ្នាសរំអិល និងធ្វើអោយមានការហូរឈាម។

2

យកម្រាមដៃលូកចូលក្នុងរន្ធច្រមុះ គឺជារបៀបនៃការចម្លងវីរុស បាក់តេរី និងផ្សិត ដែលស្ថិតនៅក្រោមក្រចករបស់អ្នក ចូលក្នុងចរន្តឈាមរបស់អ្នក ហើយធ្វើឱ្យអ្នកឈឺ។

3

ការហូរឈាមច្រមុះ អាចជាករណីធ្ងន់ធ្ងរណាស់ ព្រោះមានសរសៃឈាមប្រាំដែលរត់កាត់ផ្នែកខាងក្រោមនៃច្រមុះ! ភ្នាសរំអិលនៅក្នុងច្រមុះ អាចត្រូវការពេលច្រើនសប្តាហ៍ដើម្បីជាសះស្បើយ។

4

វីដេអូខាងក្រោមនេះផ្តល់នូវសេចក្ដីសង្ខេប អំពីគ្រោះថ្នាក់ទាំងអស់ ដែលអ្នកកំពុងប្រឈមមុខពេលអ្នកយកម្រាមដៃលូកចូលក្នុងរន្ធច្រមុះ:

តើអ្នកធ្លាប់បានគិតទេថា ទម្លាប់សាមញ្ញបែបនេះ អាចមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក?

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល

Optimized by Optimole