៥ ពេល​ ទារក​ក្នុង​ផ្ទៃ​ធាក់​ពោះ​ម្តាយ​ខ្លាំង​បំផុត ហើយ​អ្នក​ត្រូវ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ពួក​គេ​ឆ្លាត

ទារក​ក្នុង​ផ្ទៃ ចាប់ផ្តើម​អភិវឌ្ឍ​រាងកាយ និង​ដំណើរការ​ខួរក្បាល​របស់​ពួក​គេ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ មិនមែន​ក្រោយ​កើត​មក​នោះ​ទេ។ ខាង​ក្រោម គ្រូ​ពេទ្យ​ក្នុង​ស្រុក បង្ហាញ​ពេលវេលា​ ៥ លើក ដែល​ទារក​ក្នុង​ផ្ទៃ​រមែង​បញ្ចេញ​សកម្មភាព​ដូច​ជា​ធាក់​ពោះ​ម្តាយ​ខ្លាំង​បំផុត ហើយ​ក្នុង​ពេលវេលា​ខ្លះ​អ្នក​ត្រូវ​តែ​និយាយ​ទៅ​កាន់​ពួក​គេ ប្រៀប​ដូច​ជា​ការ​ឆ្លើយឆ្លង​ដើម្បី​ឲ្យ​ពួកគេ​កាន់​តែ​មាន​ភាព​ឈ្លាសវៃ​តាំង​ពី​ក្នុង​ពោះ​ម្តាយ៖

៥) បន្ទាប់​ពី​ទទួល​ទាន​អាហារ

1 18

នេះ​គឺ​ជា​ពេលវេលា​ដែល​ទារក​បម្លាស់​ទី​ច្រើន​នៅ​ក្នុង​ស្បូន ព្រោះ​វា​ជា​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈមា​របស់​ម្តាយ​កើន​ឡើង ហើយ​ជា​ពេល​ដែល​ទារក​ត្រូវ​ស្រូប​យក​អាហារូបត្ថម្ភ។ អ្នក​អាច​សាកល្បង​បាន ដោយ​នៅ​ពេល​អ្នក​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​ស្រស់​មួយ​កែវ នោះ​នឹង​មាន​អារម្មណ៍​ថា​ទារក​កំពុង​រើ​ខ្លួន​ហើយ។

បញ្ជាក់ ស្រ្តី​ពពោះ​មិន​គួរ​ទទួល​ទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន និង​ទឹក​ផ្លែ​ឈើ​កំពុង​ដែល​គេ​ធ្វើ​ស្រាប់​នោះ​តេ គួរ​តែ​ទទួល​ទាន​ទឹក​ផ្លែ​ស្រស់ ព្រោះ​វា​មាន​ជាតិ​ស្ករ​ធម្មជាតិ​ទាប ដែល​ល្អ​ចំពោះ​ទារក​ក្នុង​ផ្ទៃ។

៤) មុន​ពេល​គេង

នៅ​ពេល​ម្តាយ​ចាប់ផ្តើម​រាងកាយ​លែង​សកម្ម មាន​ន័យ​ថា ទម្រេត​ខ្លួន​ចង់​ចូល​គេង ពេល​ខ្លះ​ទារក​ពួក​គេ​មាន​អារម្មណ៍​ធុញទ្រាន់​នៅ​មិន​សុខ ដូច្នេះ​គឺ​រើ​ខ្លួន​រហូត ប្រៀប​ដូច​មាន​ន័យ​ថា ពួក​គេ​មិន​ទាន់​ចង់​គេង​ទេ ហើយ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​ម្តាយ។ នៅ​ពេល​នេះ​ស្រ្តី​ពពោះ នឹង​ចាប់​ទទួល​បាន​អារម្មណ៍​កាន់​តែ​ដូច​មាន​ទំនាក់ទំនង​ជាមួយ​ទារក​ក្នុង​ផ្ទៃ។

៣) នៅ​ពេល​ផ្នែក​ពោះ​ត្រូវ​បាន​ប៉ះពាល់

4 17

ពេល​នរណា​មក​ប៉ះ ឬ​អង្អែល​ថ្នមៗ​លើ​ពោះ​របស់​អ្នក ពេល​នោះ​នឹង​បណ្តាល​ឲ្យ​ទារក​មាន​ប្រតិកម្ម​ឆ្លើយតប​មក​វិញ។ ឬ​ក៏​ពេល​ខ្លះ​ឪពុក​មក​ត្រដុស​ថើប​អង្អែល​ពោះ​ ក៏​មាន​អារម្មណ៍​ដូច​ជា​ទារក​ធាក់​មក​វិញ ពេល​វេលា​នេះ​អ្នក​គួរ​ចាប់ផ្តើម​រៀន​និយាយ​បណ្តើរៗ​ទៅ​កាន់​ពួក​គេ គឺ​ល្អ​បំផុត។

២) ពេល​ទារក​លឺ​សំឡេង​ខាង​ក្រៅ

Phuong Phap Thai Giao Thang Thu 6 Cac Me Can Biet 2

នៅ​សប្តាហ៍​ទី ២៤ នៃ​ការ​ពពោះ ទារក​នឹង​ចាប់ផ្តើម​មាន​ការ​អភិវឌ្ឍ​ពេញលេញ​ជា​បណ្តើរៗ​ហើយ មាន​ន័យ​ថា​ពួក​គេ​អាច​ស្តាប់​លឺ​សំឡេង​ខាង​ក្រៅ​យ៉ាង​ច្បាស់។ អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ដែរ​ថា ចាប់​ពី​សប្តាហ៍​ទី ២៤ នេះ​ត​ទៅ រាល់​អ្វី​ដែល​ឪពុកម្តាយ​និយាយ​គឺ​ពួក​គេ​ចាប់ផ្តើម​ចាប់​យក​បាន​ហើយ ពួក​គេ​លឺ ពួក​គេ​អាច​ឆ្លើយតប​តាម​រយៈ​ការ​ធាក់​ត្រលប់​មក​វិញ។

១) ពេល​ស្រ្តី​ពពោះ​កំពុង​ងូត​ទឹក

8r2vb5cee046c1418c 1024x1024 Resize

ពេល​ងូត​ទឹក ជា​ពេល​ដែល​រាងកាយ​យើង​ទទួល​បាន​អារម្មណ៍​ធូរស្រាល ហើយ​ទារក​ខាង​ក្នុង​ផ្ទៃ ក៏​មាន​អារម្មណ៍​និង​ថាមពល​ល្អ​បែប​ហ្នឹង​ដូច​គ្នា។ សឹង​តែ​ពេល​ខ្លះ​ទៅ អ្នក​លើស​ពី​អារម្មណ៍​ថា​ពួក​គេ​ធាក់​ទៅ​ទៀត ពោល​ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​រាំ​នៅ​ក្នុង​ពោះ​របស់​យើង​អ៊ីចឹង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក