Messi ទម្លាប់​លេង​អត់​ប្តូរ​ទេ តែ​គ្រូ Pochettino ថា​ត្រូវ​តែ​ប្តូរ ដោយសារ​ហេតុផល​នេះ

ទម្លាប់​មួយ​របស់ Lionel Messi ក៏​ដូច​ជា Cristiano Ronaldo គឺ​អ្នក​ទាំង​ពីរ​កម្រ​ត្រូវ​បាន​គ្រូ​ប្តូរ​ចេញ​ណាស់ លុះ​ត្រា​តែ​ពួក​គេ​របួស ឬ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ក្រុម​ត្រូវ​កែប្រែ​ប្រព័ន្ធ​លេង​ជា​ចាំ​បាច់​ណា​មួយ។

16320857607054

យ៉ាង​ណា​នៅ​ប្រកួត​របស់ PSG ទល់ Lyon យប់​មិញ នៅ​នាទី ៧៥ លោក Mauricio Pochettino ក៏​ស្រាប់​តែ​សម្រេច​ចិត្ត​ប្តូរ Messi ចេញ​ហើយ​ដាក់ Achraf Hakimi ជំនួស​ចូល​វិញ ​កំឡុង​ការ​ប្រកួត​លេង​ស្មើ ១-១ មុន​ពេល Mauro Icardi រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង​យក​បាន ៣ ពិន្ទុ។

ក្រោយ​ចប់​ការ​ប្រកួត មតិ​ជា​ច្រើន​និយាយ​ថា Messi មិន​សប្បាយ​ចិត្ត​នឹង​ការ​ប្តូរ​នោះ​ទេ តែ​លោក Pochettino បាន​ពន្យល់​ហេតុផល​ច្បាស់ៗ​បែប​នេះ៖ "យើង​ធ្វើ​ការ​សម្រេច​ប្តូរ​ Messi ចេញ ព្រោះ​យើង​មើល​ឃើញ​ថា​គេ​អាច​មាន​របួស​នៅ​ពេល​បន្តិច​ទៀត ហើយ​យើង​សល់​ប្រកួត​សំខាន់​ច្រើន​ណាស់ ដូច្នេះ​ត្រូវ​តែ​ការពារ​គេ ណា​មួយ​ជា​ការ​គិត​សម្រាប់​ក្រុម​ទាំង​មូល អ៊ីចឹង​ទើប​យើង​សម្រេច​ចិត្ត​បែប​ហ្នឹង ពោល​វា​ខុស​ពី​ការ​មើល​ឃើញ​របស់​មនុស្ស​មួយ​ចំនួន"។

Paris Saint Germain V Olympique Lyonnais   Ligue 1 Uber Eats

Medium_2021 09 19 Fa4614957e

គួរ​រំឭក​ថា M10 បាន​ផ្ទេរ​មក​ PSG លើ​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ ជាមួយ​ការ​បង្ហាញ​ខ្លួន​នៅ Ligue 1 តារា​ឆ្នើម​អាហ្សង់ទីន​ចូល​លេង​បាន ១០០ នាទី នៅ ២ ប្រកួត​ហើយ​ តែ​មិន​ទាន់​អាច​រក​បាន​គ្រាប់​បាល់​នៅ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុ