Spurs/Juve និង Bayern សម្លឹង​ឃើញ​ក្របី​ព្រៃ​ដែល​ពូកែ​តាម​បិទ នៅ PL មួយ​រូប

ក្លឹប​ធំៗ ៣ មាន Tottenham Hotspur, Juventus និង Bayern Munich បាន​កំពុង​ដាក់​រ៉ាដា​ដូច​គ្នា ទៅ​លើ​ខ្សែ​ការពារ​ដ៏​រឹងមាំ​របស់​ក្លឹប​តោ​ខៀវ Chelsea ខណៈ​ដែល​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។

Max Allegri 1

Skysports Antonio Rudiger Chelsea_5515732

នោះ​គឺ​កីឡាករ Antonio Rudiger ដែល​បុរស​មាឌ​ឌាំង​រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​រហស្សនាម​ឲ្យ​ថា ជា​ក្របី​ព្រៃ ដ៏​រឹងមាំ​នៅ​ជញ្ជាំង​ការពារ​របស់​តោ​ខៀវ ហើយ​ជា​ចំណែក​សំខាន់​ជួយ​ក្រុម​លើក​ពាន UEFA Champions League រដូវ​កាល​ចាស់។

5sqpS1qIAOnW_rM5ddzbMrXc3_1440x.960

បុរស​វ័យ ២៨ ឆ្នាំ កំពុង​ល្ហិចល្ហៀង​ថា​ក្លឹប​ Chelsea តាម​ផ្តល់​សំណើ​ចរចា​កុងត្រា​ថ្មី​ដែរ តែ​កីឡាករ​ផ្ទាល់​មិន​ទាន់​សម្រេច​ចិត្ត​ថា ព្រម​ឬ​បែប​ណា​ឡើយ។ ឆ្លៀត​ពេល​ដ៏​ល្អ​នេះ ក្លឹប​ធំៗ​ដូច​បង្ហាញ​ខាង​លើ​ក៏​ចូល​មក​ចរចា​ជា​មុន តាម​រយៈ​សំណើ​អាច​ផ្តល់​ឲ្យ​ផ្សេងៗ​ពី​គ្នា ដើម្បី​អូសទាញ​ចិត្ត​កីឡាករ​អាល្លឺម៉ង់​ឲ្យ​ចេញ​ពី Stamford Bridge នៅ​បញ្ចប់​រដូវ​កាល។

1329321865.0

TELEMMGLPICT000270908096_trans_NvBQzQNjv4Bq6844extr6dIv D8O8PIpPjlPXAu0p3NtgZumIx9lFXo

គួរ​រំឭក​ថា Rudiger គេ​បង្ហាញ​ខ្លួន​សរុប ១៥៦ ប្រកួត រក​បាន ៨ គ្រាប់​និង Assist ៣ លើក​ឲ្យ​ក្លឹប។ គេ​បាន​ស្គាល់​រសជាតិ​លើក​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ Chelsea មាន​តាំង​ពី UCL, FA Cup, Super Cup និង​ Europa League ជា​ដើម។ អតីត​កាល​គេ​ក៏​ធ្លាប់​ជា​កីឡាករ​ឲ្យ​លីគ​អាល្លឺម៉ង់​នៅ​ក្លឹប Stuttgart និង Dortmund ផង​ដែរ ខណៈ​នៅ​លីគ​អ៊ីតាលី​ឆ្លង​កាត់​ជាមួយ​ក្លឹប AS Roma៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក