ខ្សែ​ការពារ Man City៖ “ការ​មក​ដល់​របស់ Ronaldo ពិត​ណាស់​នឹង​ជួយ Man Utd រឿង​នេះ”

ខ្សែ​ការពារ​របស់​ក្លឹប Man City និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ គឺ Ruben Dias បាន​បង្ហាញ​ការ​យល់​ឃើញ អំពី​ការ​មក​ដល់​របស់ Cristiano Ronaldo នៅ​ក្លឹប​គូ​ប្រជែង Man Utd។ បញ្ជាក់​ថា​ Dias នឹង​មាន​ឱកាស​ប្រជែង CR7 ​ក្នុង​នាម​ជា​សត្រូវ​លើ​ទីលាន កំឡុង​ការ​ប្រកួត​ជើង​ទី ១ ដែល​ត្រកូល Manchester ទាំង​ពីរ​ត្រូវ​ជួប​គ្នា នា​ថ្ងៃ​ទី ៦ ​វិច្ឆិកា ឆ្នាំ ២០២១ ខាង​មុខ។

0_GettyImages 1339652671 1

និយាយ​ប្រាប់​សារព័ត៌មាន A Bola កន្លង​ទៅ ខ្សែ​ការពារ​រួម​សញ្ជាតិ​ខាង​លើ បាន​និយាយ​ច្បាស់ៗ​ថា វត្តមាន Ronaldo នឹង​ជួយ​ឲ្យ​ក្លឹប​បិសាច​ក្រហម មាន​ឱកាស​កាន់​តែ​ច្រើន​បន្ថែម​ទៀត លើ​ការ​ប្រជែង​ពាន Premier League រដូវ​កាល ២០២១/២២។

RUBEN DIAS AND RONALDO

Dias ថា៖ "Cristiano ពី​មួយ​ឆ្នាំ​ទៅ​មួយ គាត់​នៅ​តែ​បន្ត​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់ ហើយ​នេះ​គាត់​បាន​បង្ហាញ​វា​ជា​ថ្មី គាត់​ត្រលប់​មក​លីគ​ដែល​មាន​ការ​ប្រកួតប្រជែង​បំផុត​ក្នុង​លោក និង​ជា​ក្លឹប​មួយ​ដែល​ពោរពេញ​ដោយ​មហិច្ឆតា វា​ជា​ការ​បោះជំហាន​ដ៏​ធំ​សម្រាប់​គាត់"។

F0304505 1919 4dab B92e D1b86e2444dd

Cristiano Ronaldo Engages With Fans As Man Utd Beat West Ham

លោក​បន្ថែម៖ "យើង​នឹង​មិន​អាច​ទស្សន៍ទាយ​បាន​ទេ​ពី​អនាគត​ទៅ​មុខ តែ​ជា​ការ​ពិត United នឹង​ទទួល​បាន​ការ​ពង្រឹង​បន្ថែម ហើយ​នឹង​ក្លាយ​ជា​បេក្ខភាព​ក្លឹប​អាច​ឈ្នះ​ពាន​កាន់​តែ​សង្ឃឹម​ច្រើន​ជាង​មុន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក