ក្លឹប​គូ​ប្រជែង​មួយ​របស់ R.Madrid ធ្លាប់​តាម​អូសទាញ តែ Ronaldo បដិសេធ​មិន​ទៅ

មុន​ផ្ទេរ​មក Man Utd ជា​ការ​ពិត Cristiano Ronaldo នាម​ជា​កីឡាករ​ឆ្នើម​មួយ​រូប គឺ​រមែង​មាន​ក្លឹប​ជា​ច្រើន​ដែល​ចង់​បាន ហើយ​សាកល្បង​ចូល​ទៅ​ចរចា តាម​លទ្ធភាព​ដែល​ពួក​គេ​មាន។ យ៉ាង​ណា​ក្រៅ​ពី Man Utd, Man City, Real Madrid ពេល​ចុង​ក្រោយ​នេះ​ ក៏​យើង​ទទួល​បាន​ដំណឹង​ថា មាន​ទាំង​ក្លឹប Atletico Madrid មួយ​ទៀត​ផង​ដែរ។

064b4 15507584570504 800

1000x 1

បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ប៉ុស្តិ៍​កម្មវិធី Carrusel របស់ Cadena Ser ភ្នាក់ងារ​របស់ Ronaldo គឺ លោក Jorge Mendes បាន​និយាយ​ថា Atletico Madrid នឹង​ព្រម​ទទួល​យក CR7 ឲ្យ​តែ​គេ​ព្រម​ត្រលប់​មក​លេង​នៅ​លីគ​កំពូល​អេស្ប៉ាញ ខណៈ​ក្លឹប​ធំ ២ ​ឯ​ទៀត​មាន Real Madrid និង Barcelona កាល​នោះ​ជួប​បញ្ហា​ហិរញ្ញវត្ថុ គ្មាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​ពលកម្ម​សម្រាប់​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ​ឡើយ។

យ៉ាង​ណា Ronaldo ហាក់​មិន​ចាប់​អារម្មណ៍​លើ​ការ​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​របស់ Real Madrid មួយ​នោះ​ទាល់​តែ​សោះ ដោយ​ទំនង​ជា​ការ​បង្ហាញ​ពី​ការ​គោរព​ដល់​ក្លឹប​ចាស់​ផង និង​មួយ​ផ្សេង​ទៀត​ចាប់​អារម្មណ៍​លើ​អង់គ្លេស​ជាង​ផង។

1313140942.0

16318878477413

រំឭក​ថា ការ​ជ្រើសរើស​ក្លឹប Man Utd គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ព្រោះ​បើ​យើង​ក្រឡេក​មើល​ស្ថិតិ Ronaldo នៅ ៣ ប្រកួត ដំបូង​គេ​អាច​រក​បាន ៤ គ្រាប់​ហើយ​ឲ្យ​ក្លឹប រាប់​ការ​ស៊ុត​ទល់​ Newcastle, Young Boys និង West Ham United៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក