អតីត​សមាជិក​ហង្ស ថា​បើ​ម្នាក់​នេះ មិន​ដើរ​ចេញ​ពី Man Utd គឺ​អាជីព​បាល់ទាត់​ចប់​ប៉ុណ្ណឹង​ហើយ

អតីត​កីឡាករ​ក្លឹប Liverpool និង Everton លោក Don Hutchinson បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​លេង​តំណែង​បម្រើ នៅ​មាន​គុណភាព​របស់ Man Utd គួរ​តែ​ចាកចេញ ជា​ជាង​ការ​បន្ត​នៅ ប្រសិន​ចង់​បន្ត​អាជីព​ក្នុង​វិស័យ​បាល់ទាត់។

8784647.jpg.gallery

នោះ​គឺ​លោក​និយាយ​ពី​ឈ្មោះ Donny van de Beek ដែល​ចាប់​តាំង​ពី​ការ​ផ្ទេរ​ចេញ​ពី Ajax មក Man Utd គឺ​គេ​ហាក់​កាន់​តែ​ដុនដាប​ទៅ ក្រោយ​ខ្វះខាត​ពេលវេលា​បង្ហាញ​ខ្លួន​លើ​ទីលាន។ កីឡាករ​ហូឡង់​ដែល​មាន​តម្លៃ​ខ្លួន ៣៥ លាន​ផោន ៥ ជុំ​នៅ PL រដូវ​កាល​នេះ គេ​ទើប​ឈរ​ជើង​បាន ៦ នាទី​គត់​លើ​ទីលាន។

3205889 65673048 2560 1440

ប្រាប់ BBC 5 Live Sport លោក Hutchinson និយាយ៖ "ខ្ញុំ​គិត​ថា ប្រសិន​អ្នក​ជា​ Donny van de Beek ពេល​នេះ អ្នក​គួរ​តែ​បាន​ជជែក​ជាមួយ​ភ្នាក់ងារ ឲ្យ​ទៅ​ជជែក​ជាមួយ​ក្លឹប​ក៏​ដូច​ជា​អ្នកចាត់ការ ព្រោះ​អី​នេះ World Cup ជិត​ឈាន​ចូល​មក​ដល់​ហើយ​នៅ​រយៈ​ពេល ១៨ ខែ​បន្ទាប់"។

Donny Van De Beek Manchester United 2021 22_1234m2purjnle1503ukgoupnw1

លោក​បន្ថែម៖ "គេ​មិន​អាច​បន្ត ត្រឹម​អង្គុយ​បម្រុង​បែប​ហ្នឹង​រហូត​ទេ ហើយ​ការ​លេង League Cup នៅ​ពាក់​កណ្តាល​សប្តាហ៍ វា​មិន​គ្រប់គ្រាន់​ឡើយ បើ​ខ្ញុំ​ជាច Donny van de Beek ខ្ញុំ​រើបង្វិច​ដើរ​ចេញ​ពី Man Utd ហើយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក