លោក​ Ole សន្យារបែបនេះជាមួយ Jesse Lingard ពេល​ជួប West Ham ក្នុងពាន Carabao Cup

គេហទំព័រផ្លូវការរបស់ Man United បានរាយការណ៍ លោក Ole Gunnar Solskjaer បានសន្យាថា Jesse Lingard នឹងចាប់ផ្តើមក្នុង​ជម្រើស១១នាក់​ដំបូងត្រៀមប្រកួតជាមួយ West Ham ។

171b0dcbb1a4ae3d6077c346acd6b01eY29udGVudHNlYXJjaGFwaSwxNjMyMjIwNjE5 2.62524781

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានស៊ុត​គ្រាប់​ជ័យជម្នះនៅនាទីចុងក្រោយសម្រាប់បិសាចក្រហមក្នុងការប្រកួតក្របខ័ណ្ឌ Premier League ទល់នឹងក្រុមញញួរធំកាលពីថ្ងៃអាទិត្យ។ អ្នកចាត់ការរូបនេះចង់ផ្លាស់ប្ដូរក្រុមរបស់គាត់សម្រាប់ការប្រកួត Carabao Cup ខណៈដែលក្រុមជម្រើសដំបូងជាច្រើនត្រូវការសម្រាក។

4133

Man United នឹងត្រូវជួប West Ham ក្នុងការប្រកួត League Cup ជុំទី ៣ នៅថ្ងៃពុធនេះ។ ការប្រកួតចាប់ផ្តើមនៅម៉ោង ៧.៤៥ នាទីយប់ម៉ោងនៅចក្រភពអង់គ្លេស​។

Jesse Lingard Embraced By Cristiano Ronaldo After Scoring For Man Utd

បន្ទាប់ពីការប្រកួតរវាងក្រុម Hammers បិសាចក្រហមត្រូវជួបក្រុម Aston Villa នៅថ្ងៃសៅរ៍មុនការប្រកួត Champions League ទល់នឹង Villarreal នៅថ្ងៃពុធសប្តាហ៍ក្រោយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN