Rio Ferdinand ថា​៖​បើ​គាត់​ជា​ Liverpool គាត់​នឹង​ទិញ Raheem Sterling ​ថ្ងៃ​ស្អែក​តែ​ម្ដង”

អាជីពនៅ Man City របស់ Raheem Sterling ហាក់ដូចជាកំពុងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈខ្សែបម្រើស្លាបរូបនេះទើបតែចាប់ផ្តើម១១នាក់បាន ២ ប្រកួតប៉ុណ្ណោះនៅ Premier League រដូវ​កាល​នេះ។

A31e6b1b Da89 4158 8fb9 3fa9e356bf49

ហើយ Rio Ferdinand គិតថា Liverpool គួរតែចាប់អារម្មណ៍ចំពោះស្ថានភាពរបស់ខ្សែបម្រើស្លាបរូបនេះ ដោយនិយាយដូច្នេះនៅលើ FIVE podcast របស់គាត់។គាត់បាននិយាយថា៖

Raheem Sterling Manchester City 2021 22_6hetpwiq7vsr1svxka37vxe37

“ គួរតែមានក្លឹបសម្លឹងមើល​ឃើញ​គាត់។ប្រសិនបើខ្ញុំជា Liverpool ខ្ញុំនឹងទិញ Sterling នៅថ្ងៃស្អែកតែ​ម្ដង”។

Sterling បានចាកចេញពីក្រុមហង្សក្រហម Liverpool ទៅ Man City ក្នុងឆ្នាំ ២០១៥ ជាអ្វីដែលអ្នកគាំទ្រហង្សក្រហមជាច្រើនមិនបានអភ័យទោសឱ្យគាត់។ កីឡា​ករសញ្ជាតិអង់គ្លេសរូបនេះនឹងចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Manchester City បន្ទាប់ពីរដូវកាលនេះមានន័យថាតម្លៃរបស់គាត់អាចទាប។

Raheem Sterling Man City

តើអ្នកនឹងយក Sterling មកវិញនៅ Liverpool ទេ?

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN