Scholes លើក​ហេតុផល​ចាក់ដោត​មួយ ដែល Eric Cantona គ្មាន​គីឡូ​ធៀប​នឹង Ronaldo

អតីត​ជើង​ចាស់​លោក Paul Scholes ដែល​ធ្លាប់​រួម​អាជីព ទាំង​ជាមួយ​វីរបុរស​លោក Eric Cantona និង​តារា​ឆ្នើម Cristiano Ronaldo ថ្មីៗ​នេះ បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ការ​ប្រៀបធៀប​អ្នក​ទាំង​ពីរ ហើយ​ជឿ​ថា CR7 គឺ​នៅ​តែ​ល្អ​ជាង។

Scholes លើក​ហេតុផល​ចាក់ដោត​ត្រង់​ថា របៀប​នៃ​ការ​ហ្វឹកហាត់ នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ព័រទុយហ្គាល់​មើល​ទៅ​ជា​លក្ខណៈ​អាជីព​ជាង​អតីត​កីឡាករ​ជើង​ចាស់​សញ្ជាតិ​បារាំង។

Cristiano Ronaldo Man Utd 2021 22_mgcaka2f8aym1vlhjsz74hlq7

អតីត​ខ្សែ​បម្រើ​នៅ United ខាង​លើ​និយាយ៖ "Eric គេ​ពិត​ជា​ស្រដៀង​គ្នា តែ Cristiano គេ​ស្ថិត​នៅ​កម្រិត​ខ្ពស់​មួយ​ជាង ដោយ Eric គេ​មិន​មែន​ជា​បុគ្គល​ដែល​ខិតខំ​ខ្លាំង​នៅ​ការ​ហ្វឹកហាត់ ឬ​ជា​អ្នក​ធ្វើ​លំហាត់ប្រាណ​កាយសម្បទា​ខ្លាំងក្លា​អ្វី​នោះ​ទេ"។

លោក​បន្ត​ទៀត​ថា៖ "Cristiano គេ​ធ្វើ​ការ​ហ្វឹកហាត់​ខ្លួន​ឯង​ទាំង​មុន​និង​ក្រោយ​ការ​ប្រកួត ហើយ​ច្បាស់​ថា​គេ​រឹងមាំ​សម្រាប់​ការ​ប្រកួត​នៅ Premier League ខ្ញុំ​មិន​ធ្លាប់​ឃើញ​បុគ្គល​ដែល​ពោរពេញ​ដោយ​លក្ខណៈ​អាជីព​ដូច​ Cristiano ទេ ពោល​គេ​ធ្វើ​គ្រប់​យ៉ាង ជា​អ្វី​ដែល​កីឡាករ​អង់គ្លេស​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក"។

Photojoiner_photo 8 Scaled

Paulscholes Cropped_1idwsmkrxw8941hd0kda5szz7w

គួរ​បញ្ជាក់​ថា Cantona ធ្លាប់​ជា​កីឡាករ​ចាយ​ពេល​នៅ Man Utd ចន្លោះ​ឆ្នាំ​ ១៩៩២ ដល់ ១៩៩៧ មុន​លោក​ប្រកាស​ចូល​និវត្ត។ ខណៈ Ronaldo ឈរ​ជើង​ចន្លោះ​ឆ្នាំ​ ២០០៣ ដល់ ២០០៩ ហើយ​បច្ចុប្បន្ន​ត្រលប់​មក​ចូលរួម​ជា​លើក​ទី ២៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក