Barca ចង់​ថ្ពក់​យក​កីឡាករ​ជាន់ Role របស់ Ronaldo ម្នាក់​ មក​បំពេញ​តំបន់​ប្រយុទ្ធ

ក្លឹប Barcelona ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​មាន​បញ្ហា​នៅ​តំបន់​ប្រយុទ្ធ ពោល​ខ្វះ​ជើង​កីឡាករ​សំខាន់ ដែល​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ដល់​ថ្នាក់​ត្រូវ​បង្ខំ​លើក​ខ្សែ​ការពារ​មក​លេង​តំបន់​ជួរ​មុខ​ជំនួស​ក៏​មាន។

3221797 65953208 2560 1440

1235388090.0

វា​ជា​បញ្ហា​ដែល​ក្លឹប​ត្រូវ​តែ​ដោះស្រាយ​ជា​ចាំបាច់ ហើយ​ប្រសិន​ជា​អាច​ការ​ចរចា​នាំ​ចូល​កីឡាករ​ទំនង​ជា​នឹង​កើត​មាន​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា ដើម​ឆ្នាំ ២០២ ខាង​មុខ។ បើ​តាម​សារព័ត៌មាន Eurosport ចុះ​ផ្សាយ ថា​ក្លឹប​ម្ចាស់ដី Camp Nou បាន​សម្លឹង​មើល​ឃើញ កីឡាករ​ជាន់ Role របស់ Cristiano Ronaldo នៅ Old Trafford នោះ​គឺ Anthony Martial ដោយ​ចង់​បាន​គេ​មក​ជួយ​ដោះស្រាយ​កង្វះខាត​នៅ​តំបន់​ប្រយុទ្ធ​សព្វថ្ងៃ​នេះ។

Fgfg

តាម​ប្រភព​ឲ្យ​ដឹង​ថា Martial គេ​ផ្ទាល់​ក៏​ចង់​ចាកចេញ​ដែរ ពោល​ឲ្យ​តែ​ភាគី​ក្លឹប​ចង់​បាន អាច​ដាក់​សំណើ​ត្រូវ​ថ្លៃ​ទៅ​កាន់​ភាគី​ក្លឹប​អាណាព្យាបាល នោះ​កីឡាករ​បារាំង​នឹង​មិន​រុញរា​ក្នុង​ការ​ចែក​ផ្លូវ​ពី United ឡើយ។

1494560_1

គួរ​បញ្ជាក់​ថា វា​ជា​អាច​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ដែរ​លើ​ការ​ចំណាយ ព្រោះ​បើ​ក្លឹប Barcelona ចង់​បាន Martial ដែល​ជា​កីឡាករ​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ គឺ​ក្លឹប​ត្រូវ​ចាយ​ចន្លោះ​ពី ៤៥ ទៅ ៥០ លាន​អឺរ៉ូ​ឯ​ណោះ។ រំឭក​ថា Martial ​បង្ហាញ​ខ្លួន​សរុប ២៦៣ ប្រកួត​ឲ្យ United រក​បាន ៧៨ គ្រាប់​និង Assist ៥០ លើក រាប់​បាន​ជា​ស្ថិតិ​ល្អ​គួរសម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក