Owen ស្តីបន្ទោស Lingard ចំពោះការមិនអបអរគ្រាប់បាល់ទល់នឹង West Ham

Michael Owen បាននិយាយក្នុងកម្មវិធីកីឡារបស់ Premier League អំពីគ្រាប់បាល់របស់ Jesse Lingard ទល់នឹង West Ham ដែលបានដកស្រង់សម្តីដោយ Talksport ថា៖“ ការបញ្ចប់ទីគឺពិតជាអស្ចារ្យ” ។

D2cc8bd5 D1f5 45c8 9b6c B5d2a1dd5903

“ រឿងតែមួយគត់ដែលមិន​ល្អ អំពីសេណារីយ៉ូនៃ​ការ​ប្រកួត​និង​ជ័យជម្នះនេះទាំងមូលគឺថាគាត់មិនធ្វើការ​អបអរគ្រាប់បាល់​ដេល​គាត់​ស៊ុត​ចូល"។

“ ខ្ញុំមិនជឿថាកីឡាករមិនអបអរនៅពេលពួកគេរកគ្រាប់បាល់ទល់នឹងក្លឹបចាស់របស់គាត់នោះទេ គាត់នៅទីនោះតែ ២ នាទីប៉ុណ្ណោះ"។

“ បើគាត់មិនចង់រកគ្រាប់បាល់ទេ ប្រសិនបើគាត់មិនសប្បាយចិត្តនោះ កុំទាញគ្រាប់បាល់បញ្ជូនសំណាញ់ទីអី គាត់​គ្រាន់​តែ​បញ្ជូនឱ្យ​មិត្តរួម​ក្រុមស៊ុតទៅ​បាន​ហើយ "។

“ វាជារឿងតែមួយគត់ដែលអនុញ្ញាតឱ្យគាត់នៅទីនោះព្រោះអ្វីៗផ្សេងទៀតពិតជាអស្ចារ្យ”។

Ipiccy_image 3 1

Lingard បានបដិសេធមិនអបអរគ្រាប់បាល់ទល់នឹងអតីតក្រុមខ្ចីជើងរបស់គាត់។ គាត់បានចំណាយពេលមួយផ្នែកទីពីរនៃរដូវកាលមុនជាមួយក្រុមញញួរធំដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុង ១៦ ប្រកួត។

TALKSPORT Rice Lingard 1

នេះគឺជាការរិះគន់ដ៏ចំលែកមួយដែល Lingard បាន​ជួបប្រទះ។ វាច្បាស់ណាស់ថាការ​ប្រកបអាជីពជាមួយក្រុម West Ham មិនថាវាខ្លីប៉ុណ្ណាទេគឺសំខាន់សម្រាប់ខ្សែប្រយុទ្ធ។ គាត់មិនចង់ដុតស្ពាន មិន​ចង់​លក់​ផ្លូវជាមួយអ្នកគាំទ្រក្រុមញញួរធំដែលធ្វើល្អចំពោះគាត់ក្នុងកំឡុងពេលគាត់នៅទីនោះទេ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN