Ronaldo យក​ឈ្នះ Messi នៅ​បញ្ជី​កីឡាករ​កើប​លុយ​បាន​ច្រើន​ដាច់​គេ​ប្រចាំ​ឆ្នាំ ២០២១

បើ​តាម​ការ​អាប់ដែត​នៅ​ទិន្នន័យ​ថ្មី​សម្រាប់​ឆ្នាំ ២០២១ ពី​គេហទំព័រ Forbes បាន​បង្ហាញ​ឈ្មោះ​កីឡាករ​បាល់ទាត់​ ១០ រូប ដែល​អាច​រក​ចំណូល​បាន​ច្រើន​បំផុត នេះ​រាប់​ផ្អែក​លើ​ទំហំ​ថ្លៃ​ពលកម្ម និង​ចំណូល​ពី​ផ្នែក​ពាណិជ្ជកម្ម​ផ្សេងៗ។

ក្នុង​នោះ​យើង​ឃើញ​ថា Cristiano Ronaldo ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ ក្នុង​ចំណោម​កីឡាករ​របស់​ក្លឹប Man Utd ២ រូប ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ១០ ដូច​ខាង​ក្រោម៖

Valencia CF V Real Madrid CF   La Liga Santander

១០) Eden Hazard ក្លឹប Real Madrid ជម្រើស​ជាតិ​បែលហ្សិក រក​បាន ២៩ លាន​ដុល្លារ

៩) Gareth Bale ក្លឹប Real Madrid ជម្រើស​ជាតិ​វែល រក​បាន ៣២ លាន​ដុល្លារ

៨) Paul Pogba ក្លឹប Man Utd ជម្រើស​ជាតិ​បារាំង រក​បាន ៣៤ លាន​ដុល្លារ

6

៧) Andres Iniesta ក្លឹប Vissel Kobe ជម្រើស​ជាតិ​អេស្ប៉ាញ រក​បាន ៣៥ ​លាន​ដុល្លារ

៦) Robert Lewandowski ក្លឹប Bayern Munich ជម្រើស​ជាតិ​ប៉ូឡូញ រក​បាន ៣៥ លាន​ដុល្លារ

៥) Mohamed Salah ក្លឹប Liverpool ជម្រើស​ជាតិ​អេហ្សីប រក​បាន ៤១ ​លាន​ដុល្លារ

3

៤) Kylian Mbappe ក្លឹប PSG ជម្រើស​ជាតិ​បារាំង រក​បាន ៤៣ លាន​ដុល្លារ

៣) Neymar jr ក្លឹប PSG ជម្រើស​ជាតិ​ប្រេស៊ីល រក​បាន ៩៥ លាន​ដុល្លារ

២) Lionel Messi ក្លឹប PSG ជម្រើស​ជាតិ​អាហ្សង់ទីន រក​បាន ១១០ លាន​ដុល្លារ

1

១) Cristiano Ronaldo ក្លឹប Man Utd ជម្រើស​ជាតិ​ព័រទុយហ្គាល់ រក​បាន ១២៥ លាន​ដុល្លារ

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក