អ្នកគាំទ្រក្រុម Aston Villa សើចចំអកRonaldo តាមរបៀបអបអរ ‘SIIIIUUU’ របនៅខាងក្រៅកីឡដ្ឋាន Old Trafford

ការផ្តួលក្រុមដូច Manchester United នៅ Old Trafford ជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំគឺវាជាការ​ចង់ចាំ​និង​អស្ចារ្យបំផុត​របស់​អ្នក​គាំទ្រ Aston Villa ហើយ​វា​ក៏ឆ្លងទៅ​ដល់​ខួរក្បាលរបស់​អ្នក​ទស្សនាការ​ប្រកួត​យ៉ាង​លឿន​ផង​ដែរ។

7989b369 D303 46f3 98f4 9033f9f822ff

ហើយអ្នកគាំទ្រក្រុម Aston Villa មួយចំនួនដែលធ្វើដំណើរមក​ទស្សនាការ​ប្រកួត​នៅ​ Old Trafford គឺជាឧទាហរណ៍ដ៏ល្អបំផុត បន្ទាប់ពីត្រូវបានគេប្រទះឃើញកំពុងសើចចំអកការអបអរគ្រាប់បាល់ 'SIIIUUUUU' របស់ Cristiano Ronaldo នៅខាងក្រៅកីឡដ្ឋាន Old Trafford ដែល​គេ​តែងតែហៅថាមហោស្រពនៃក្ដីសុបិន។

ក្រុម Aston Villa បានឈ្នះ ១-០ កាលពីថ្ងៃសៅរ៍ហើយមានចំណុចនិយាយជាច្រើននៅក្នុងការប្រកួតនេះ។ មិនថាការស៊ុតបាល់ប៉េណាល់ទីរបស់ Bruno Fernandes ឬការជេរប្រមាថរបស់ Emi Martinez មក​លើ Ronaldo ទេ គឺ​វា​ជា​ការ​ជួប​គ្នា​មួយ​ក្នុង​កម្រិត​ខ្ពស់។ យ៉ាងណាក្ដីក្រុមបិសាចក្រហមមាន ១ ពិន្ទុប៉ុណ្ណោះ តាមពីក្រោយក្រុមកំពូលតារាង Liverpool។

E0e3abef01cf9f611991ab6cdc7fc521

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN