Ferdinand ថា​ភ្ញាក់ផ្អើល​ ដោយ​ឃើញ​មនុស្ស ៥ នាក់​នេះ ប្រចាំ​ការ​មុខ​បន្ទប់ Ronaldo ជាប់​ជានិច្ច

អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប​បិសាច​ក្រហម​លោក Rio Ferdinand បាន​ទម្លាយ​ពី​ការ​រស់នៅ​របស់ Cristiano Ronaldo ដែល​នៅ​ខាង​ក្នុង​ផ្ទះ​របស់​លោក គឺ​តែងតែ​មាន​បុគ្គលិក​បម្រើ​ការ ៥ ផ្នែក​ជា​ចម្បង ហើយ​ប្រចាំការ​ឈរ​ជើង​រៀងរាល់​ថ្ងៃ​នៅ​ទី​នោះ ពោល​ក៏​ជា​ដើមចម​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ក្នុង​នាម​ជា​កីឡាករ​អាជីព​របស់ CR7 ដូច​សព្វថ្ងៃ​នេះ។

Ice_screenshot_20210926 174710

ជា​ទូទៅ​កីឡាករ​ ច្រើន​មាន​ត្រឹម​តែ​គ្រូ​បង្វឹក​កាយសម្បទា និង​បុគ្គលិក​អ្នក​ចម្អិន​អាហារ​ប្រចាំ​គ្រួសារ​អ្វី​តែ​ប៉ុណ្ណោះ ប៉ុន្តែ Ronaldo មាន​ដល់​ទៅ ៥ ផ្នែក​ឯ​ណោះ។ តាម​ការ​ឲ្យ​ដឹង​ពី Ferdinand លោក​ថា កាល​ទៅ​ផ្ទះ Ronaldo ដំបូង លោក​រាង​ភ្ញាក់ផ្អើល​ដែរ ព្រោះ​មនុស្ស​ប្រហែល ៦ ទៅ ៧ នាក់​អង្គុយ​នៅ​ខាង​មុខ​បន្ទប់​របស់ Ronaldo។

Ice_screenshot_20210926 174714

ដល់​តែ​ពេល​សួរ​ទៅ​កីឡាករ​ព័រទុយហ្គាល់​ផ្ទាល់​ លោក​ឆ្លើយ​ថា៖ "ពួក​គេ​គឺ​ជា​អ្នក​បម្រើ​ការ​ឲ្យ​ខ្ញុំ​ផ្នែក​ម៉ាស្សា​ផ្ទាល់​ខ្លួន អ្នក​ពិគ្រោះ​និង​ណែនាំ​ពី​អាហារ​បំប៉ន វេជ្ជបណ្ឌិត​ផ្ទាល់​ខ្លួន មេ​ចុងភៅ​ផ្ទាល់​ខ្លួន និង​អ្នក​បង្ហាត់​ផ្លូវ​ចិត្ត​មួយ​ផ្សេង​ទៀត"។

_119452556_gettyimages 1206134206

NINTCHDBPICT000581091912

Ferdinand បាន​និយាយ​ថា៖ "Ronaldo គេ​មើល​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់​នៃ​ជីវិត​របស់​គេ ដោយ​គ្មាន​នរណា​ធ្វើ​បាន​ដល់​នោះ​ទេ ហេតុ​ហ្នឹង​ហើយ​ទើប​គេ​ទទួល​បាន​ការ​ពង្រឹង​គួរ​ឲ្យ​កត់​សម្គាល់"។ នេះ​ជា​ពាក្យ​សម្តី​ដែល Ferdinand រៀបរាប់​ពី​ផ្ទះ​របស់​ CR7 កាល​លោក​នៅ​ឈរ​ជើង​ឲ្យ​ក្លឹប​ Juventus ក្នុង​ប្រទេស​អ៊ីតាលី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក