ជម្រើសជាតិអេស្ប៉ាញគ្រោងនឹងកោះហៅ Ansu Fati សម្រាប់ Nations League ក្នុងខែតុលាខាងមុខ

ការវិលត្រឡប់របស់ Ansu Fati ចំពេលដែលអ្នកគាំទ្រជាច្រើនបង្ហាញភាពអបអសាទរនៅឯកីឡដ្ឋាន Camp Nou ប៉ុន្តែគាត់ហាក់មិនទាន់ត្រូវបានក្រុមជម្រើសជាតិអេស្ប៉ាញ​កត់សម្គាល់ឡើយ។

2881452 59337048 2560 1440

យោងតាមសារព័ត៌មានអេស្ប៉ាញ El Larguero បានឱ្យដឹងថា Fati ទំនងជាត្រូវបានកោះហៅសម្រាប់ការប្រកួតពានរង្វាន់ Nations League របស់​ជម្រើស​ជាតិអេស្ប៉ាញនាខែតុលាខាងមុខនេះ។

Ea2e7c9a 092f 488e B49d E06e4ba0caf8

នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះគឺជាពេលវេលាសម្រេចចិត្តហើយព្រោះអេស្ប៉ាញនឹងបង្ហាញក្រុមរបស់ពួកគេសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League។

ប្រភពដដែលបន្តថាក្រុមកីឡាករអេស៉្បាញមួយចំនួនរបួស ហើយការធ្វើដំណើរទៅកាន់ការប្រកួតអន្តរជាតិនៅខែតុលា លោក Luis Enrique ត្រូវការជំនួយទាំងអស់ដែលគាត់អាចទទួលបាន។

Fc Barcelona V Villarreal Cf La Liga 5d91af396203b8509a000001

ចំពោះ Ansu Fati ទើបតែជាពីវិបត្តិរបួស បន្ទាប់​ពី​ចំណាយ​រយៈពេលជាង ១០ ខែហើយគាត់ទើបលេងបានតិចជាង ១៥ នាទីប៉ុណ្ណោះឱ្យ FC Barcelona ចាប់តាំងពីគាត់ជាសះស្បើយ។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះបង្ហាញខ្លួនឱ្យជម្រើសជាតិអេស្ប៉ាញចំនួន ៤ លើកដោយរកបានមួយគ្រាប់ផង​ដែរ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN