លោកព្រះ Zlatan Ibrahimovic មាន​ឈ្មោះ​ក្នុងជម្រើស​ជាតិស៊ុយអែតត្រៀម​ប្រកួត​ជម្រុះ World Cup

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគ្រូបង្វឹកដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិស៊ុយអែតដើម្បីជួយមិត្តរួម​ក្រុមជាមួយកូសូវ៉ូ និងក្រិកក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ២០២២ ខែតុលារបស់ពួកគេ បើទោះបីជាមានការព្រួយបារម្ភអំពីរបួសជង្គង់ដែលធ្វើឱ្យរូបគេខកខានការប្រកួតយូរ៉ូ ២០២០ ក៏ដោយ។

1731b4c2 204b 11ec Bc09 02d1dbdc35d1

គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែតលោក Janne Andersson បានបញ្ចូលឈ្មោះ Ibrahimovic ដែលនឹងឈានចូលវ័យ ៤០ ឆ្នាំនៅថ្ងៃទី ៣ ខែតុលាទៅ​ហើយ​នោះបន្ទាប់ពីក្រុមរបស់លោកបានបរាជ័យក្រោមថ្វីជើងក្រិកដោយលទ្ធផល ២-១ បន្ទាប់ពីផ្តួលក្រុមជម្រើសជាតិអេស្ប៉ាញកាល​ពី​ខែមុន។

2021 09 28t104053z_1_lynxmpeh8r0hl_rtroptp_3_soccer Italy Juv Mil Preview

លោក Andersson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំបានសម្រេចចិត្តបញ្ចូលគាត់ ព្រោះខ្ញុំសង្ឃឹមនិងជឿជាក់ថាគាត់អាចនៅទីនោះ និងចូលរួមចំណែកដល់​ក្រុម»។

48493867 0 Image A 34_1632827836537

បច្ចុប្បន្នក្រុមស៊ុយអ៊ែតស្ថិតនៅលេខ ២ ក្នុងពូល B ដោយមាន ៩ ពិន្ទុ តាមពីក្រោយក្រុមអេស្ប៉ាញមាន ៤ ពិន្ទុ និង ៣ ពិន្ទុនាំមុខក្រិក។ ពួកគេត្រូវជួបកូសូវ៉ូនៅក្នុងផ្ទះខ្លួនឯងនៅថ្ងៃទី ៩ ខែតុលា និង​ទទួលជម្រើសជាតិក្រិកនៅ​កីឡដ្ឋានFriends Arena បីថ្ងៃបន្ទាប់។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN