រៀន​ចេះ​ទុក​អបអរ​ជុំ​គ្នា! ប្រទះ​ឃើញ Lingard បង្រៀន Ronaldo ស្ទាយ​អបអរ J-Lingz

Jesse Lingard ហាក់​ស្និទ្ធស្នាល​ជាមួយ Cristiano Ronaldo ខ្លាំង​ណាស់ មិន​ថា​តែ​ក្នុង​និង​ក្រៅ​ទីលាន ដោយ​សង្កេត​ឃើញ​កីឡាករ​ព័រទុយហ្គាល់​ហាក់​ទុក​ចិត្ត​លើ​គុណភាព​របស់​កីឡាករ​អង់គ្លេស​រូប​នេះ​ជា​ខ្លាំង។

Ice_screenshot_20210929 111209

កាល​ពី​ជាង ១០ ឆ្នាំ​មុន Lingard គ្រាន់​ជា​ក្មេង​តូច​ម្នាក់ ដែល​នៅ​មើល Ronaldo បង្រៀន​ញាក់​បាល់ តែ​ត្រលប់​មក​ជាង ១០ ឆ្នាំ​ក្រោយ អ្នក​ទាំង​ពីរ​បែរ​ក្លាយ​ជា​មិត្ត​រួម​ទ្រនំ​នឹង​គ្នា ហើយ​កន្លង​ទៅ​នេះ​មាន​ទាំង​ប្រទះ​ឃើញ ខ្សែ​បម្រើ​របស់​ក្លឹប Man Utd បង្រៀន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Ronaldo អំពី​ការ​ធ្វើ​ស្ទាយ​អបអរ J-Lingz ទៀត​ផង។

សកម្មភាព​នេះ​គេ​ជឿ​ថា ប្រសិន​ណា Lingard ឬ Ronaldo អាច​រក​បាន​គ្រាប់​បាល់​នៅ​ពេល​បន្ទាប់ នោះ​ពួក​គេ​អាច​ជា​បញ្ចេញ​ស្ទាយ​នោះ​រួម​គ្នា ហើយ​ស្រមៃ​ទៅ​មើល បើ Ronaldo ធ្វើ​ គឺ​ពិត​ជា​ប្លែក​ខ្លាំង ។

Ice_screenshot_20210929 111049

Jesse Lingard_hwgs3hhs1y4c1kdb6ss9yqu3c

គួរ​រំឭក​ថា​នៅ​រដូវ​កាល​ថ្មី ២០២១/២២ Lingard រក​បាន ២ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ៥ ប្រកួត ស្រប​ពេល​ដែល Cristiano Ronaldo បង្ហាញ​ខ្លួន ៥ ប្រកួត រក​បាន ៤ គ្រាប់។ ពួក​គេ​ទាំង​ពីរ​ក៏​ទំនង​សហការ​គ្នា នៅ​ជំនួប​ទល់​ក្លឹប Villarreal រាត្រី​នេះ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក