Ferdinand ថា​បើ​ខ្លួន​ជា​កីឡាករ PSG ម្ល៉េះ​នឹង​រត់​ទៅ​ធ្វើ​រឿង​នេះ ជំនួស​ Messi ហើយ

លោក Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ​ថា សកម្មភាព​ដែល​អ្នកចាត់ការ​បង្គាប់​ឲ្យ Lionel Messi ផ្តេក​ខ្លួន​ធ្វើ​ជា​រនាំង​ការពារ​ខាង​ក្រោម ពេល​ខាង​ក្រុម​គូ​ប្រជែង​ស៊ុត Free-Kick វា​ជា​រឿង​ដែល​មិន​គួរ​កើត​ឡើង​ទាល់​តែ​សោះ។

Rio Ferdinand 2 1200

Medium_2021 09 28 5329c939c0

ជា​ការ​ពិត​កាល​នៅ Barcelona ចាយ​ពេល​ជាង ១ ទសវត្ស​ យើង​មិន​ដែល​ឃើញ Messi ទៅ​ផ្តេក​ខ្លួន​ចាំ​រារាំង​បាល់ Free-Kick អ៊ីចឹង​ទេ ទើប​តែ​មក​ដល់ PSG ក្លឹប​ថ្មី​នេះ ហាក់​ផ្លាស់ប្ដូរ​ទាំង​ស្រុង។ យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​នៅ​ក្លឹប​បិសាច​ក្រហម​លោក Ferdinand បាន​និយាយ​ថា បើ​ជា​ខ្លួន​នៅ​ជា​សមាជិក​ពេល​នោះ ម្ល៉េះ​នឹង​ទៅ​ផ្តេក​ខ្លួន​ជំនួស​កីឡាករ​អាហ្សង់ទីន​ហើយ។

ប្រាប់​ទៅ BT Sport លោក Ferdinand ថា៖ "ពេល​ដែល Mauricio Pochettino ប្រាប់​ឲ្យ​ Messi គេ​ផ្តេក​ខ្លួន​បែប​ហ្នឹង​លើ​ទីលាន គឺ​គួរ​តែ​មាន​នរណា​ទៅ​ប្រាប់​គេ​ថា ទេ ទេ Messi មិន​គួរ​ធ្វើ​បែប​ហ្នឹង​ឡើយ"។

AFP_9NQ2LZ

GettyImages 1343631886

លោក​បន្ត៖ "នេះ​បង្ហាញ​ពី​ការ​មិន​គោរព មិន​ឲ្យ​តម្លៃ បើ​ជា​ខ្ញុំ ខ្ញុំ​មិន​ឲ្យ​រឿង​ហ្នឹង​កើត​ឡើង​ទេ មិន​ឲ្យ​សំលៀកបំពាក់​របស់​គាត់​ប្រឡាក់​ទេ ជា​រួម​មិន​គួរ​ជា​អ្វី​ដែល Messi ត្រូវ​ធ្វើ​នោះ​ឡើយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក