Saunders ថា​រយៈ​ពេល​ចុង​ក្រោយ​ Messi/Ronaldo មិន​ល្អ​ដល់​ខ្សែ​ប្រយុទ្ធ PL រូប​នេះ​ទេ

បើ​តាម​ការ​លើក​ឡើង​របស់​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​លីគ​កំពូល​អង់គ្លេស លោក Dean Saunders បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​របស់​ក្លឹប Liverpool គឺ​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​ដាច់​គេ​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន ពោល​មិនមែន​ជា Lionel Messi ឬ Cristiano Ronaldo ដូច​មុន​ទៀត​នោះ​ទេ។

_108525801_deano_pa

MessiRonaldo_G

Salah បាន​បន្ត​ការ​រក​គ្រាប់​បាល់​ជា​បន្តបន្ទាប់​នៅ​រយៈ​ពេល​ចុង​ក្រោយ មិន​ថា​តែ​ការ​ប្រកួត​នៅ​លីគ​កំពូល PL និង​លីគ​អឺរ៉ុប UCL។ កន្លង​ទៅ​នេះ នៅ​ប្រកួត​ទល់​ក្លឹប FC Porto តារា​ឆ្នើម​សញ្ជាតិ​អេហ្សីប​ក៏​ទើប​តែ​រក​បាន ២ គ្រាប់​ផង​ដែរ។

Thumb_127223_d

និយាយ​ប្រាប់​លើ​ប៉ុស្តិ៍ talkSPORT លោក Saunders ថា៖ "ពេល​នេះ យើង​និយាយ​ទៅ​មើល​ថា​នរណា​ល្អ​ជាង Salah? ៨ ប្រកួត ៨ គ្រាប់​ពី​ប្រយុទ្ធ​ស្លាប​ស្តាំ មើល​ទៅ​គេ​គឺ​ពិត​ជា​មិន​អាច​បញ្ឈប់​បាន ដោយ​ពី​មុន​មក​គឺ​អាច​ថា Messi និង Ronaldo តែ​ពេល​នេះ គឺ​ពួក​គេ​មិន​ល្អ​ដល់ Salah ទេ"។

Mohamed Salah 2

លោក​បន្ថែម៖ "ពេល​នេះ​គឺ Salah ដោយ​យើង​អាច​និយាយ​ថា Ronaldo ពី​មុន​មក​ តែ​ពេល​នេះ Salah មើល​ទៅ​គេ​ល្អ​ជាង គេ​អាច​រក​គ្រាប់​បាល់​រៀងរាល់​សប្ដាហ៍"។ បញ្ជាក់​ថា តារា​ឆ្នើម​វ័យ ២៩ ឆ្នាំ គេ​រក​បាន ៨ គ្រាប់​និង Assist ២ លើក​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ៨ ប្រកួត​រដូវ​កាល​នេះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក