មិនមែន Messi តែ Pep ​ថា​ស្រលាញ់​ការ​លេង​របស់​កូន​ក្រុម PSG រូប​នេះ​ខ្លាំង​បំផុត

ដ្បិត​បើ​ក្រុម​ទទួល​រង​បរាជ័យ តែ​ខាង​លោក Pep Guardiola ជា​អ្នកចាត់ការ​ក្លឹប Man City ហាក់​នៅ​តែ​បង្ហាញ​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់ ដល់​កីឡាករ​របស់​ក្លឹប Paris Saint-Germain មិន​ថា​តែ​ Leo Messi និង​កីឡាករ​ដទៃ​ទៀត។

Psg Man City Ucl Pep Messi

ក្រោយ​ចប់​ការ​ប្រកួត ដែល City ចាញ់ PSG ២-០ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​និយាយ​ពី​ឈ្មោះ​ខ្សែ​បម្រើ Marco Verratti ថា​គេ​ពូកែ​រក​ចន្លោះ​លេង ពោល​ស្រលាញ់​ការ​បង្ហាញ​ទម្រង់​លេង​ប្រកួត​យប់​មិញ​របស់​កីឡាករ​អ៊ីតាលី​ជា​ខ្លាំង។

Paris Saint Germain V Manchester City: Group A   UEFA Champions League

លោក Guardiola ថា៖ "ខ្ញុំ​ស្រលាញ់​ការ​លេង​របស់ Verratti ខ្លាំង​ណាស់ ដោយ​ដ្បិត​បើ​ក្រោម​សម្ពាធ តែ​គេ​នៅ​រក​ចន្លោះ​បញ្ជូន​បាល់​ ឲ្យ​តំបន់​បម្រើ​មើល​ទៅ​មាន​ចន្លោះ​លេង​ដដែល គេ​មិនមែន​ជា​កីឡាករ​ចូលចិត្ត​លេង​​បាល់​វែង​ទេ តែ​គេ​នៅតែ​ល្អ​ក្នុង​ការ​សាង​បាល់​មក​ខាង​លើ"។

1002492474 1 806x514

លោក​បន្ថែម៖ "យើង​បាន​គ្រប់គ្រង​ដាក់​សម្ពាធ​ទៅ​លើ​គេ​បាន​ល្អ​ប្រសើរ​ជាង​មុន​នៅ​តង់​ទី ២ តែ​កាល​ពី​តង់​ទី ១ គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់"។ គួរ​រំឭក​ថា ខ្សែ​បម្រើ​វ័យ ២៨ ឆ្នាំ​របស់ PSG នៅ​រដូវ​កាល​នេះ បង្ហាញ​ខ្លួន​សរុប ៣ ប្រកួត តែ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​នៅ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក