Solskjaer ទទួល​ស្គាល់​ថា កីឡាករ United ម្នាក់​នេះ អត់​សប្បាយ​ចិត្ត​ទេ​យប់មិញ

អ្នកចាត់ការ​លោក Ole Gunnar Solskjaer ដ្បិត​បើ​ក្រុម​អាច​យក​បាន ៣ ពិន្ទុ​នៅ​ជុំ​ទី ២ ទល់ Villarreal នៅ​ប្រកួត​យប់មិញ តែ​លោក​ក៏​នៅ​តែ​ទទួល​ស្គាល់​ថា កូន​ក្រុម​មួយ​រូប​របស់​ខ្លួន​គឺ​ Jesse Lingard លេង​ទាំង​មិន​សប្បាយ​ចិត្ត​ទេ​យប់​មិញ។

GettyImages 1235585818 1

GettyImages 1343906126

នោះ​ក៏​ដោយសារ​តែ Lingard គេ​ចង់​ទទួល​បាន​ពេលវេលា​លេង​ឲ្យ​បាន​ច្រើន​ជាង​នេះ តែ​កាល​ពី​យប់​មិញ គេ​ត្រឹម​អង្គុយ​បម្រុង ហើយ​រង់ចាំ​ដល់​នាទី​ទី ៨៩ ទើប​គេ​បាន​ប្តូរ​ចូល តែ​គេ​គឺ​ជា​អ្នក Assist គ្រាប់​បាល់​ឲ្យ Cristiano Ronaldo នៅ​នាទី ៩០+៥ មុន​បញ្ចប់​ការ​ប្រកួត​ ២ នាទី។

អ្នកចាត់ការ​សញ្ជាតិ​ន័រវែស​និយាយ​បែប​នេះ​ថា៖ "Jesse [Lingard] គេ​មិន​សប្បាយ​ចិត្ត​ទេ ដោយ​ពេល​មិន​បាន​លេង​ច្រើន​ជាង​ហ្នឹង តែ​ការ​ដែល​គេ អាច​ចូល​មក​បង្កើត​ឥទ្ធិពល​ដ៏​ល្អ​បែប​ហ្នឹង គឺ​ជា​អ្វី​ដែល​កីឡាករ​បម្រុង គួរ​តែ​ធ្វើ​នៅ​កម្រិត​ដ៏​ខ្ពស់​បែប​ហ្នឹង"។

3228976 66096788 2560 1440

បញ្ជាក់​ថា ដ្បិត​បើ​ពេលវេលា​របស់​គេ​លើ​ទីលាន រាង​ខ្សត់​បន្តិច​មែន តែ​គេ​ឃើញ​ថា​កីឡាករ​វ័យ ២៨ ឆ្នាំ ហាក់​ពុះពារ​ខ្លាំង​ណាស់ ជា​ពិសេស​ពេល​មាន Ronaldo គេ​ហាក់​លេង​ល្អ​ជាង​មុន​ច្រើន។ ជាក់ស្តែង​នៅ​រដូវ​កាល​ថ្មី គេ​បង្ហាញ​ខ្លួន ៦ ប្រកួត រក​បាន ២ គ្រាប់​និង Assist ១ លើក រាប់​ជា​ស្ថិតិ​ល្អ​គួរសម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក