Bruno ថា​បាន ២ នាក់​នេះ​ទេ កុំ​អី Man Utd ​មិន​ស្គាល់​ ៣ ពិន្ទុ​ពី Villarreal ឡើយ

ក្លឹប​បិសាច​ក្រហម Man Utd បាន​យក​ឈ្នះ​ទៅ​លើ​សត្រូវ​ចាស់ Villarreal តាម​រយៈ​លទ្ធផល ២-១ ​នៅ​ឯ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Old Trafford នា​ជុំ​ទី ២ វគ្គ​ចែក​ពូល UEFA Champions League កាល​ពី​យប់​មិញ។ Cristiano Ronaldo និង Alex Telles ជា​អ្នក​បញ្ចប់​ទី​រក​គ្រាប់​បាល់ តែ​តាម​រយៈ​ការ​យល់​ឃើញ​របស់ Bruno Fernandes គឺ​សរសើរ​ដល់ CR7 និង​កីឡាករ​មួយ​រូប​ផ្សេង​ទៀត។

GettyImages 1235585544

ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​និយាយ​ប្រាប់ BT Sport ក្រោយ​យក​ ៣ ពិន្ទុ​នៅ​ជុំ​ទី ២ នេះ​ថា៖ "ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា​យើង​អាច​ឈ្នះ​ការ​ប្រកួត​នេះ បើ​ទោះ​បី​ពួក​គេ​អាច​ស៊ុត​បញ្ចូល​ទី​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​អាច​វាយបក​វិញ​បាន"។

លោក​បន្ត៖ "ក្រោយ​គ្រាប់​បាល់​របស់​ Alex [Telles] កើត​ឡើង គឺ​គ្រប់​គ្នា​ក្នុង​កីឡដ្ឋាន​ហាក់​មាន​អារម្មណ៍​អស្ចារ្យ​ខ្លាំង ហើយ​បន្ទាប់​មក​គឺ​ដោយសារ​តែ​ការ​សង្រ្គោះ​បាល់​ធំៗ​ជា​ច្រើន​ពី​អ្នកចាំទី David de Gea ដែល​គេ​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ​ការ​ប្រកួត​អាច​រក្សា​លទ្ធផល ១-១"។

GettyImages 1235587873

"មុន​ដល់​ទី​បញ្ចប់ Cristiano Ronaldo ដែល​តែងតែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​គាត់​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប"។

48566313 10043153 Image A 7_1632953204871

រំឭក​ថា សូម្បី​តែ​អតីត​ជើង​ចាស់​លោក Owen Hargreaves ក៏​សរសើរ​ដល់​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​ផង​ដែរ ថា​គេ​កំពុង​ត្រលប់​មក​រក​ភាព​ល្អ​ឥត​ខ្ចោះ​វិញ​ហើយ បន្ទាប់​ពី​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ឃើញ​ថា​បង្កើត​ផ្លែផ្កា​ជា​ដុំកំភួន​ច្រើន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក